ថ្មីៗនេះ តារាចំរៀងវ័យក្មេង Justin Bieber តែងតែបញ្ចេញអកប្បកិរិយាឈ្លើយ មិនគួរគប្បីជាច្រើនលើកច្រើនសារ ជាពិសេសការធ្វើ ដាក់ទស្សនិកជនរបស់ខ្លួន ។ ជាក់ស្តែងដូចក្នុងវីដេអូខាងក្រោមនេះ Justin Bieber បានប្រើអកប្បកិរិយា មិនសមរម្យ ដាក់ទស្សនិកជនរបស់ខ្លួន ពេលសំដែង Concert នៅរដ្ឋ New Jersey សហរដ្ឋអាមេរិច ។
ក្នុងពេលបញ្ចប់បទ ហើយនិយាយទៅកាន់ទស្សនិកជន របស់ខ្លួន ដោយនិយាយថា កុំគប់វត្ថុផ្សេងមកលើឆាក ។ ហើយពេលនោះ ទស្សនិកជនមួយចំនួន បានគប់ទូរស័ព្ទ និង វត្ថុផ្សេងៗមកលើឆាក ។ ដោយសារកំហឹង Justin Bieber បានយកវត្ថុទាំងនោះ គប់បោះចោល ទៅកន្លែងទស្សនិកជនវិញ មិនត្រឹមតែប៉ុណ្ណោះ Justin Bieber ក៏បានយក ទូរស័ព្ទដៃមួយរបស់ ទស្សនិកជនមកដាក់ចូល ក្នុងខោរបស់ខ្លួន ហើយបោះចោល ទៅកន្លែងទស្សនិកជន ផ្សេងទៀត ។
ទស្សនិកជនមួយចំនួន បានរិះគន់ Justin Bieber ថាជាតារាល្បីមួយដែរ តែមិនព្រមកែចរឹក ឈ្លើយរបស់ខ្លួនសោះ ហើយទង្វើដែលបានធ្វើឡើងនៅ Concert New Jersey កាលពីថ្ងៃអង្គារ ពិតជាមិនអាចទទួលយកបានឡើយ ៕

ដោយ ៖ លីលីប្រភព ៖ k14