កាលពីយប់ថ្ងៃច័ន្ទ ទី ២២ កក្កដា Beyoncé បានទៅសំដែង Concert នៅទីក្រុង Montrealប្រទេស កាណាដា ដែលមានហេតុការណ៍មួយ ធ្វើអោយទស្សនិកជន ភ័យព្រលឹងចុងសក់ ចំពោះ Beyoncé ។
ក្នុងពេលច្រៀងបទ Halo នាង Beyoncé បានចុះមកច្រៀងជិត កង្ហា មួយសន្ទុះក្រោយមកសក់របស់នាង ក៏ត្រូវកង្ហាស្រូបចូល ធ្វើអោយនាង ដើរទៅណាមិនរួច ។ តែនាងមានស្មារតីល្អណាស់ នាងនៅតែបន្តច្រៀង រហូតដល់អ្នករួមការងារ មកជួយដោះសក់របស់នាងចេញពីកង្ហានោះបាន ។ ទស្សនិកជនរបស់នាង ភ័យព្រលឹងចុងសក់ ខ្លាចនាងមានគ្រោះថ្នាក់ព្រោះតែហេតុការណ៍មួយនោះ ។បន្ទាប់ពីកម្មវិធី នាងក៏បានបង្ហោះវីដេអូ និង បង្ហាញពីអារម្មណ៍ផិតភ័យរបស់នាង នៅលើគណនីInstagram របស់នាង តែនាងក៏សប្បាយចិត្តផងដែរ ព្រោះតែការគាំទ្ររបស់ទស្សនិកជន របស់នាង ៕
ដោយ ៖ លីលីប្រភព ៖ k14