រុស្ស៊ី   ៖ នាង Marina Voinova មានវ័យប្រហែលជា ២៧ឆ្នាំ បាននិយាយប្រាប់សារពត៌មាន lifenew ទាំងក្ដុងក្ដួលថា នាងពិតជាមានការ ហួសចិត្ដណាស់ ខណៈដែលកំពុងអង្គុយធ្វើការ ជាមួយអ៊ីនធ័រណេត  ស្រាប់តែបានឃើញគូរដណ្ដឹងរបស់នាង​  បានបណ្ដើរ  និងអោបស្រីថ្មី នៅលើដងផ្លូវទៅវិញ។

width=461

នាង Marina បន្ដថា  នាងពុំមានបំណងតាមដាន គូរដណ្ដឹងរបស់នាងថា គាត់មានស្រីថ្មី ឬអត់នោះទេ គឺនាង  បាននឹងកំពុងស្វែងរកអាស័យដ្ឋាន មួយកន្លែង សម្រាប់អតិថិជន តាមរយៈ Google Maps ។ ខណៈកំពុងស្វែងរក នាងក៏ប្រទះឃើញ គូរដណ្ដឹងនាង បានធ្វើអំពើបែបនេះទៅវិញ។

width=458

Marina បានបន្ថែមថា តាមការផ្ដិតយករូបភាព របស់កាមេរ៉ា តាមរយៈYandex Maps នាងបានប្រាកដថា នោះគឺជាគូរដណ្ដឹងរបស់នាង ដែលបានស្គាល់គ្នាជា ច្រើនឆ្នាំមកហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ  Marina បាននិយាយថា  នាងមិនអាចទទួលយកបុរស ដែលហ៊ានក្បត់គាត់ មកធ្វើជាស្វាមីទៀតដែរ ។   តើអ្នកយល់យ៉ាងណា ចំពោះភាពចៃដន្យមួយ របស់បុរសផិតក្បត់មួយនេះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ ណារិន្ទ ប្រភព៖ lifenew