អាមេរិក៖ យោងតាមប្រភពព័ត៌មាន បរទេសនានា ចុះផ្សាយនៅថ្ងៃទី ៨ ខែ វិច្ឆិកា នេះ បានឲ្យដឹងថា តារាចម្រៀង Selena Gomez បានបង្ហាញវត្តមានថ្មី ជាមួយនឹងស្ទីលថ្មី នៅលើទស្សនា FLAUNT ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១៣ នេះ។ សម្រាប់ការបង្ហាញខ្លួន លើ ទស្សនាវដ្តី FLAUNT នាង Selena Gomez ឃើញថា ខុសប្លែកពីមុន ដោយលេងស្ទីលសក់កាត់ត្រឹមកញ្ចឹងក និងឈុតប៊ីគីនី បង្ហាញដើមទ្រូង រាងរៅដ៏មានមន្តស្នេហ៍របស់នាង ជូនដល់ប្រិយមិត្តតែងតែគាំទ្រនាង។
ក្រោយពីចែកផ្លូវជាមួយនឹង Justin Bieber តារាចម្រៀង និងសម្តែង នាង Selena Gomez មួយរយៈចុងក្រោយនេះ នាងកាន់តែស្រស់ស្រាយជាងមុន និងមិនទាន់មានមិត្តប្រុស នៅឡើយនោះទេ ។ ដោយសម្រាប់ Justin Bieber កាន់ស៊ាំតាប៉ែ ឡើង ហើយ ដោយបង្កររឿងគ្រប់ទីកន្លែង និងថ្មីៗនេះ ធ្លាយវីដេអូចេញ ពីផ្ទះបន ទៀតផង៕






ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល