ក្រុងញូវយ៉ក ៖ បើយោងតាមប្រភពសារព័ត៌មាន ដែលបានចេញផ្សាយ នាពេលកន្លងទៅបានអោយដឹងថាមានយុទ្ធនាការប្លែកមួយបានកើតឡើង ពោលគឺ យុទ្ធនាការ ក្រុមស្រ្តីស្រាតល្វែងលើ ទាមទារសិទ្ធិស្មើគ្នានឹងបុរស ។

ក្រុមស្រ្តីបាតុករស្រាតល្វែងលើមួយហ្វូងបានមកជួបជុំគ្នានៅ ឯឧទ្យាន ក្រុងញូវយ៉កទាំងកណ្តាលថ្ងៃក្តៅ បែកញើសកក្លាក់ ដើម្បីចូលរួមយុទ្ធនាការទាមទារថ្នាក់ជាតិមួយ។ នេះគឺជាការតវ៉ាមួយស្តីពីភាពខុសគ្នារវាងសមភាពសិទ្ធិស្រ្តីនិង បុរស។ វាត្រូវបានគេហៅថា «បុណ្យអាក្រាតល្វែងលើ»។

ដោយឡែកគេក៏ឃើញមានក្បួនក្រុមបុរសឥតពាក់អាវដែរតែគ្មានអ្នកណា ចាប់អារម្មណ៍ឡើយ។រីឯយុទ្ធនាការស្រ្តីស្រាតល្វែងលើនេះបានទាក់ទាញចំណាប់អារម្មណ៍ ខ្លាំងបំផុត ខណៈវាក៏ស្របច្បាប់ដែរនៅសហរដ្ឋអាមេរិក។ នាង ខារិន ហ៊ីវិន អ្នករៀបចំព្រឹត្តិការណ៍ បានឲ្យដឹងថា ខ្លួនចង់ទាមទាររកសមភាពអោយដូចទៅនឹងបុរស ។ ចំណែកក្រុងចំនួន ៣០ នៅសហរដ្ឋអាមេរិក និងប្រទេសចំនួន ១០ នៅលើពិភពលោកក៏បានរៀបចំព្រឹត្តិការណ៍នេះដែរ៕


ដោយ ៖ ពិសិដ្ឋប្រភព ៖ ksn