SOS គឺជាកូដ Morse បង្ហាញអំពីសញ្ញាគ្រោះថ្នាក់ និងអំពាវនាវសុំជួយសង្គ្រោះបន្ទាន់។ និម្មិតសញ្ញានេះត្រូវបានយល់ព្រមឱ្យប្រើ​ប្រាស់ដោយរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃទី ១ មេសា ឆ្នាំ ហើយ​វា​បានក្លាយជាស្ទង់ដាអន្តរជាតិ បន្ទាប់ពីមាន​កិច្ចព្រមព្រៀង Radiotelegraphic នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩០៨។ មកដល់ពេលនេះ SOS នៅតែត្រូវបានទទួលស្គាល់ថា ជាសញ្ញាសុំជួយសង្គ្រោះ ដែលងាយនឹងត្រូវគេដឹងបំផត។

/

មនុស្សជាច្រើនយល់ថា SOS គឺជាកន្សោមពាក្យដែលសរសេរកាត់ពីឃ្លា “Save Our Ship ; Save Our Souls ឬ Send Out Succour”ប៉ុន្តែ តាមពិត SOS មិនមានអត្ថន័យដោយឡែករបស់វានោះទេ​ ហើយវាក៏មិនមែនជាអក្សរកាត់នៃកន្សោមពាក្យណាមួយនោះដែរ។ ពាក្យនេះត្រូវានគេពេញនិយមប្រើប្រាស់ ដោយសារថា​វា​ងាយឱ្យគេចាំ ងាយសរសេរ ងាយបញ្ចេញសម្លេង និងងាយដឹងដោយ​កូដ Morse។ SOS ត្រូវបានបំលែងជាកូដ · · · - - - · · · ។

មិនត្រឹមតែជាសញ្ញាដែលត្រូវគេបំលែងជាសម្លេង ប៉ុន្តែ SOS ក៏ត្រូវគេប្រើជាសញ្ញាសុំជួយសង្គ្រោះបន្ទាន់ដែលអាចមើលឃើញនឹងភ្នែក។ បើអ្នកមានកូនពិលមួយ អ្នកអាច​បញ្ចេញសញ្ញាសុំជួយសង្គ្រោះបន្ទាន់​ដោយ​ចុចបំភ្លឺរយៈពេលខ្លី (ភ្លែតៗ) ៣ដង ចុចយូរជាងនេះ ៣ដង និងចុចបំភ្លឺរយៈពេលខ្លី៣ដងទៀត ដូចទៅនឹងសញ្ញាដែលគេបំលែងនៅក្នុងកូដ Morse · · · - - - · · · ។

/

ប្រជាពលរដ្ឋកម្ពុជា ពិសេសគឺអ្នកយល់ថា ខ្លួនកំពុងរងគ្រោះ ក៏ធ្លាប់ប្រើប្រាស់និម្មិត​សញ្ញា SOS

ក្រៅពីនេះ SOS អាចត្រូវគេសរសេរនៅលើដី ជញ្ជាំង ដំបូលផ្ទះ។ល។ ដើម្បីជាសញ្ញាសុំជួយសង្គ្រោះ​បន្ទាន់។ ព្រោះថា អក្សរនេះ អាច​មើលពីលើ មើលបញ្ច្រាស ក៏នៅតែមិនមានការប្រែប្រួល។ ដូច្នេះ វាជាសញ្ញាអាសន្ន និងសុំជួយសង្គ្រោះបន្ទាន់ដែលត្រូវគេប្រើច្រើនជាងគេក្នុងពិភពលោក។

បន្ទាប់ពី SOS ក៏មានសញ្ញាមួយចំនួន ត្រូវគេបង្កើតឡើង ដោយកំណត់ថា វាមានន័យដូច SOS ដូចជាពាក្យ “Mayday” (ជួយខ្ញុំផង!) ជាដើម។

កប៉ាល់ Titanic ដែលជួបនឹងគ្រោះថ្នាក់ ក៏ធ្លាប់បានបញ្ចេញសញ្ញា SOS បន្ទាប់ពីវាបានបុកទៅនឹងផ្ទាំងទឹកកកលើសមុទ្រ។ សញ្ញាសុំជួយសង្គ្រោះនេះ បាននាំឱ្យកប៉ាល់មួយផ្សេងទៀតដឹង ហើយមនុស្សជាច្រើនក្នុងកបាល់ Titanic ត្រូវបានជួយសង្គ្រោះ។

/

កបាល់ Titanic

ខាងក្រោមនេះគឺជាការឧទាហរណ៍ នៅពេលបញ្ចេញសញ្ញា SOS តាមរយៈវិទ្យុទាក់ទង ឬកូដ Morse ៖

SOS SOS SOS (សញ្ញាសុំជួយសង្គ្រោះបន្ទាន់) DE (ពី) GBTT GBTT GBTT (បន្ទប់វិទ្យុទាកទង) QUEEN ELIZABETH 2 (ឈ្មោះនាវា) PSN (ស្ថិតនៅក្នុងបំបន់) 49.06.30 N (អង្សា ខាងជើង) 04.30.20 W (អង្ស ខាងលិច)។ ON FIRE (នាវាកំពុងឆេះ) ABANDONING SHIP AR (ក្រុមនាវឹក និងអ្នកដំណើរ កំពុងចាកចេញពីនាវា) K (បញ្ចប់សញ្ញា មានអ្នកណាទទួលបាន សូមឆ្លើយ)៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ boatsafe/khtv