នាពេលថ្មីនេះៗ អ្នករចនាម៉ូតដែលមានឈ្មោះថា Michael Krumpus និងមានអាយុ៤១ឆ្នាំមានគំនិតប្លែកៗ​ ដោយគាត់បានធ្វើនាឡិការោទ៍ដែលស្រដៀងទៅនិងគ្រាប់បែកបេះបិទបន្ទាប់ពីបានមើលទ្រទ្រាយនិងភិនភាគរបស់វានៅក្នុងភាពយន្ត hollywood ។/                           នាឡិការោទ៍ដែលមានរូបរាងដូចទៅនិងគ្រាប់បែកបេះបិទអ្នករចនាម៉ូតរូបនេះបាននិយាយ៖ ខ្ញុំគិតថា វាគឺជារឿងថ្មីមួយភ្លែកដែលខ្ញុំធ្វើនាឡិការោទ៍ដែលដែលស្រដៀងទៅនឹងគ្រាប់បែក ហើយកន្លងមកអ្នករាល់គ្នា ធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ។ ខ្ញុំក៏មិនដឹងច្បាស់ដែរថា គ្រាប់បែកពិតប្រាកដមានរូបរាងយ៉ាងមិចនោះទេ តែតាមរយៈខ្សែភាពយន្តបានអោយដឹងថា វាត្រូវបានគេធ្វើឡើងដោយរុំរំសេវទាំងអស់ជាមួយនិងស្កត់ រួមមានភ្លើងសញ្ញាពណ៌ក្រហម និងសំនុំខ្សែមួយដុំ។ ក្នុងការធ្វើនាឡិការោទ៍នេះឡើង ខ្ញុំក៏បានគិតថា វាស្រដៀងគ្រាប់បែក ហើយវាគឺជារឿងភ័យខ្លាចមួយក្នុងការរាប់ថយក្រោយ ខណៈពេលដែលវានិងផ្ទុះឡើង ដែលយើងធ្លាប់បានឃើញកន្លងមកក្នុងភាពយន្ត។ ដូច្នេះត្រូវតែបញ្ឈប់វាដោយកាត់ខ្សែណាមួយដែលត្រឹមត្រូវ។ លោក Michael ត្រូវអោយច្បាស់ថា គាត់បានផ្តល់សារនៅលើគេហទំព័ររបស់គាត់ដល់ភ្នាក់ងារសន្តិសុខថា វាមិនមែនជាគ្រាប់បែកពិត​ ដែលនៅក្នុងសារនោះមានន័យថា៖ វាគ្រាន់តែជានាឡិកាតែប៉ុណ្ណោះ មិនមែនជាគ្រាប់បែកពិតប្រាកដទេ ហើយក៏មិនគ្រោះថ្នាក់ដែរ។

ដូច្នេះសូមលោកភ្នាក់ងារសមត្តកិច្ចនៅតាមអង្កភាពមួយចំនួនរួមមាន៖ FBI  CIA  ATF ក្រសួងការពារជាតិជាដើម មេត្តាយល់ជ្រាបតាមកម្មវត្តុខាងលើនេះ។ លោក Michael ក៏បានបន្ថែមទៀតថា ខ្ញុំសូមដាស់តឿនរាល់អតិថិជនទាំងអស់ មេត្តាកុំយកនាឡិកានេះចេញពីក្រៅផ្ទះរបស់ខ្លួនអោយសោះ ព្រោះថាវានិងធ្វើអោយមានភាពភ័យខ្លាច និងអាចហៅភ្នាក់ងារសន្តិសុខទៀតផង។

ជាពិសេស កុំយកនាឡិកានេះ ទៅសាលារៀន កន្លែងធ្វើការ និងអកាសយានដ្ឋាន បើមិនដូច្នេះទេ អ្នកនិងមានបញ្ហាជាប់ខ្លួន។ នាឡិកានេះមានតំលៃប្រមាណជាង ៤០ដុល្លារ ដែលអាចរកជាវបានតាម Internet​ ។ ផ្ទុយទៅវិញ អតិថិជនអាចទិញផ្នែកខ្លះ ហើយធ្វើការតំឡើងដោយខ្លួនឯង។លោក Michael ដែលមកពីរដ្ឋ MInnesota សហរដ្ឋអាមេរិក បាននិយាយថា៖ លោកអ្នកអាចធ្វើវាតាមរយៈគំនិតច្នៃប្រឌិតរបស់លោកអ្នក ដោយធ្វើវាស្រដៀងទៅនិងឧបករណ៏គ្រោះថ្នាក់ណាមួយ។

ដោយ ៖ ចាន់ណាប្រភព ៖ dailymail