ចម្លែកៗ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេហទំព័របរទេស អោយដឹងថា បុរសជាស្វាមីម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានចិត្តសឿងហួស ខណៈបំផ្ទុះផ្ទះរបស់ខ្លូនឯងម៉ត់ បន្ទាប់ពីភរិយារបស់ខ្លូន ទៅ ពិចនិច ( ការសម្រាកលំហែរកាយ ដោយបរិភោគអាហារក្រៅផ្ទះ) ដោយមិនបានហៅខ្លួនទៅជាមួយ។
គួរបញ្ជាក់ផងដែរថា ករណីនេះ បានកើតឡើងនៅឯប្រទេសប៉ូឡូញ ខណៈពេលស្វាមីចិត្តសឿង វ័យចំណាស់ វ័យ ៦៩ ឆ្នាំ ឈ្មោះ Czeslaw Kaminski រូបនោះ បានបង្កជាភាពភ្ញាក់ផ្អើលដល់ក្រុមមន្រ្តីសមត្តកិច្ច។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា ការបំផ្ទុះផ្ទះអោយដួលរលំម៉ត់ដូចខ្ទឹមនេះ អាចធ្វើទៅបាន ដោយគាត់ បានដុតជាន់ក្រោមដី និងបោះបំពង់ហ្គាសពីរចូលទៅក្នុងនោះ ខណៈពេលដែលគាត់បានប្រាប់ភរិយារបស់ខ្លួនថាគាត់នឹងធ្វើការសងសឹក បន្ទាប់ពីបាននិយាយទូរស័ព្ទជាមួយគ្នា ដោយនាងបានបដិសេធមិនវិលត្រលប់មកផ្ទះវិញភ្លាមៗ ខណៈពេលកំពុងតែ ពិចនិច។
ដោយឡែក បើយោងតាមសម្តីភរិយាវិញ បានថ្លែងថា ៖ នាងមិនដែលធ្លាប់បានគិតថាគាត់ពិតជាហ៊ានដល់ថ្នាក់នេះនោះទេ ខណៈពេលដែលមកទល់នឹងពេលនេះ គាត់ក៏កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីរត់គេចចេញមិនទាន់ពេលមានការបំផ្ទុះនោះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost