/អ្នកដឹងទេថាតើ Youtube មានអាយុប៉ុន្មានឆ្នាំហើយ? ការពិតទៅអាអូនមួយនេះទើបនឹងមានអាយុ៧ ឆ្នាំប៉ុន្នោះតែមានមនុសរាប់រយលានអ្នកបានស្គាល់ Youtube រួចទៅហើយ។ ហើយពេលនេះយើងខ្ញុំសូមនាំលោកអ្នកអោយបានស្គាល់ពីកំពូលវីដេអូចម្រៀងទាំង ៥ ដែលទទួលបានការចូលមើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ៧ ឆ្នាំរបស់ Youtube៖១. MV Baby - Justin Bieber ទទួលបានការចូលមើលរហូតដល់លើសពី ៧៣០ លានដងដែលបទចម្រៀងនេះបានបង្ហោះជាលើកដំបូងនាថ្ងៃទី ១៩ កុម្ពះ ២០១០ តែជាអកុសលបទចម្រៀងនេះមានអ្នកមិនចូលចិត្ត Dislike ដល់ទៅលើស ២ លាន ៤ សែនអ្នកនៅលើ Youtube។២. MV On the Floor - Jennifer Lopez ទទួលបានការគាំទ្រចូលមើលច្រើនជាង ៥៣០ លានដងដែលបទចម្រៀងនេះត្រូវបានបង្ហោះនាថ្ងៃទី ៣ មិនា ២០១១។៣. “Waka Waka” - Shakira បទចម្រៀងដើម្បីអបអរ Wold Cup មួយនេះក៏មានមនុស្សចួលគាំទ្រច្រើនសម្បើមណាស់ដែរ ដោយទទួលបានការចូលមើលដល់ទៅលើស ៤៦៣ លានដងដែលបទចម្រៀងនេះត្រូវបានចេញផ្សាយលើ Youtube ពីថ្ងៃទី ៤ ខែមិថុនា ២០១០។៤. MV Bad Romance - Lady Gaga បទចម្រៀងរបស់កំពូលតារាចម្រៀងកែលែងឡើង (Born This Way) Lady Gaga ដែលបទនេះបានទទួលប្រជាប្រិយភាពក្នុងការចូលមើលដល់ទៅលើស៤៦១ លានដងប្រកិតជាមួយ Waka Waka ដែរ។៥. MV Love the Way You Lie - Eminem and Rihanna បទចម្រៀងមនោសញ្ចេតនាបែប Rapរបស់តារាចម្រៀង POP Rihanna និងកំពូលតារាចម្រៀង Rap Eminem បានទទួលការគាំទ្រដោយការចូលមើលច្រើនជាង ៤៥៣ លានដង។

ដោយ៖ វឌ្ឍនាប្រភពពី៖ ngoisao