កូឡាឡុំពួ៖​ ប្ដីប្រពន្ទជនជាតិម៉ាឡេស៊ីពីរនាក់បានចោទប្រកាន់ ពីបទវាយនារីក្រមុំធ្វើការតាមផ្ទះជនជាតិខ្មែរម្នាក់អោយមានរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសម្ដីមេធាវីជនជាតិម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធ ៣០ ខែឧសភា ឆ្នាំ២០១២។

width=457

ម្ចាស់ហាងអ៊ុតសក់ លោក Tan Mong Huwai និងនាង Eng Lay Sang ជនជាតិម៉ាឡេស៊ីដែលមានអាយុ ៣៦ឆ្នាំដូចគ្នាត្រូវបានចាប់ចូលពន្ធធានាគាររយះពេល យ៉ាងហោចណាស់២០ឆ្នាំពីបទវាយដោយកាំភ្លើងទៅលើនារីក្រមុំ ជនជាតិខ្មែរដែលជាកម្មករធ្វើការងារតាមផ្ទះ។​ នេះបើតាមសម្ដីមេធាវីលោក Hue Kok Chung។

បើតាមប្រភពពត៌មានប្រចាំថ្ងៃម៉ាឡេស៊ីបានអោយដឹងថា៖ កាលពីខែ សីហាមុននេះ នាង ជៀស ផល្លា ជាកម្មករធ្វើការនៅហាងនេះ ត្រូវបានម្ចាស់ហាងលោក Tan Mong Huwai​ យក ឆ្នាំងអ៊ុតអគ្គិសនី ខ្សែភ្លើងអាលុយមីញូម កាំបិតហាន់បន្លែ និងសម្ភារផ្ទះបាយវាយទៅលើរូបនាង។

តាមសម្ដីរាយការមួយបានអោយដឹងថា ប្ដីប្រពន្ទពីរនាក់នេះត្រូវបានដាក់ពន្ធធានាគាររយះពេលយ៉ាងហោចណាស់២០ឆ្នាំដូចគ្នា។ ប៉ុន្តែដោយសារ​នាង Eng Lay Sang មានផ្ទៃពោះនិង មានកូនតូចៗរហូតដល់ទៅពីរនាក់ ដូច្នេះទើបតុលាការតម្រូវអោយនាង បង់ប្រាក់ទៅតុលាការ ទើបអាចដោះលែងនាងមានសេរីភាពវិញនៅថ្ងៃ​២៩ ខែមិថុនា ខាងមុខនេះ៕ដោយមានជម្លោះកាន់តែច្រើនឡើងៗ រវាងថៅកែម៉ាឡេស៊ី​ និងកម្មករតាមផ្ទះ ដូច្នេះរដ្ខាភិបាលប្រទេសកម្ពុជា​ ក៏ដូចប្រទេសឥណ្ឌូនេស៊ី បាន​ផ្អាកបណ្ដោះអាសន្ននូវក្រុមហ៊ុន ដែលនាំពលករទៅធ្វើការក្នុងប្រទេសនេះ។

គួរបញ្ចាក់ផងដែរថា ប្រទេសម៉ាឡេស៊ីសព្វថ្ងៃ បាននាំពលករចំនួន​ ២លាននាក់មកពីប្រទេសក្រីក្រក្នុងតំបន់ អោយទៅធ្វើការក្នុងប្រទេសរបស់ខ្លួន​ ហើយដែលពួកគេភាគច្រើន ធ្វើការផ្នែកសំនង់និង​មួយចំនួនធំទៀតគឺជាស្រ្ដី​មេផ្ទះ៕

 

ដោយ៖ សារិនប្រភព៖ asiaone