ក្រុមចម្រៀងនារី Sexy ទាំង ៤ រូបក្រុម SECRET បានចេញផ្សាយ ឈុតខ្លីនៃបទមច្រៀងថ្មីរបស់ពួកគេដែលជាបទចម្រៀងមួយក្នុងអាល់ប៊ុមថ្មីទី ៣ របស់គេមានចំណងជើងថា Poison។/បទចម្រៀង Poison នេះនឹងមានចេញផ្សាយក្នុងសប្ដាហ៍ក្រោយជាមួយនឹងអាល់ប៊ុម Mini ទី ៣របស់គេផ្ទាល់តែម្ដង។ បទចម្រៀង Poison នេះគឺជាបទចម្រៀងញ៉ាក់កន្រ្តាក់អារម្មណ៍ ដែលបានសម្ដែងជាលក្ខណៈចាស់ដូចជាបទចម្រៀង No Body របស់ Wonder Girls ផងដែរ។ យើងរង់ចាំស្ដាប់បទចម្រៀងថ្មីនេះទាំងអស់គ្នាទៅមើល ព្រោះបទចម្រៀងថ្មីនេះនឹងមានចេញនាសប្ដាហ៍ខាងមុខនេះហើយ៕

ដោយ៖ ផានិតប្រភពពី៖ Allkpop