ថ្មីៗនេះ វីដេអូដែលថតដោយទស្សនិកជន អ្នកគាំទ្ររបស់ក្រុមចំរៀង One Direction បានសាយភាយ ចែកចាយពេញអ៊ីនធើណេត ដែលជា Clip វីដេអូមួយ ធ្វើអោយអ្នកគាំទ្រ ភ័យលស់ព្រលឹង ។
វីដេអូមួយនោះ ថតបាននៅពេលដែលពួកគេ ទៅសំដែង Concert នៅអាមេរិច កាលពីដើមសប្តាហ៍នេះ ។ អ្វីដែលធ្វើអោយ ទស្សនិកជន និង អ្នកគាំទ្រភ័យស្ទើរតែលស់ព្រលឹងនោះគឺ ពេលដែលសមាជិក Harry Style កំពុងតែជូតសក់ ដោយកន្សែងបាំងព្រោះគោនោះ Harry បានដើរទៅកាន់បំពង់ភ្លើង លំអរឆាកដោយមិនដឹងខ្លួន ព្រោះតែកន្សែងនោះបាំងមុខ តែត្រូវបានសមាជិករបស់ក្រុមZayn ជួយទាញចេញទាន់ កុំអី Harry មានគ្រោះថ្នាក់ ឆាប់រលាកដោយភ្លើង លំអរឆាកនោះជាមិនខានឡើយ ។
Harry តែងតែមានភាព មិនប្រក្រតីលើឆាកជាញឹកញ៉ាប់ ដូចជាដួល និង ក្អួតលើឆាកជាដើម ដែលធ្វើអោយអ្នកគាំទ្រ បារម្ភពីសុខភាពរបស់ តារាចំរៀងមួយនេះ ៕
ដោយ ៖ លីលីប្រភព ៖ youtube