Chanel គឺជាម៉ាកល្បីមួយរបស់ បារាំង ដែលមានសក្ដានុពលទៅលើវិស័យ ម៉ូដទាន់សម័យ ច្រើនសម័យកាលណាស់មកហើយ ដែលម៉ាកនេះ បានគ្របដណ្ដប់លើទឹកចិត្តអ្នកប្រើប្រាស់ ជាច្រើនទ្វីប និងមានអ្នកសុំបន្តសិទ្ធិច្រើនប្រទេសផងដែរ។ ផលិតផលរបស់ Chanel សរុបទៅគឺមានគ្រប់សព្វទាំងសម្លៀកបំពាក់និងរបស់របរបន្ទាប់បន្សំជាពិសេសគឺកាបូបតែម្ដង។ហើយនៅក្នុងកម្មវិធី Paris Fashion Week នាដើមសប្ដាហ៍នេះនៅទីក្រុង Paris ម៉ាក Chanel បានដាក់នារីបង្ហាញម៉ូដអោយដើរម៉ូដបង្ហាញនូវកាបូបដៃចំនួន ២ ដែលជាកាបូបដែលប្លែកជាគេបំផុតនៅលើលោក ដែលមួយជាកាបូបធំជាងគេ និងមួយទៀតគឺជាកាបួប ដែលមានរាងតូចជាងគេ។ប្រសិនបើលោកអ្នកបានឃើញកាបូបតូចនោះប្រហែលជាគិតថាវាស្រដៀងនឹងកាបូបទៅញុំាការរបស់ស្រីៗប៉ុន្តែប្រសិនបើលោកអ្នកក្រលេកមើលកាបូបធំវិញនោះលោកអ្នកប្រហែលជាច្បាស់ហើយថាគ្មាននរណាប្រើប្រាស់កាបូបធំបែបនេះនោះទេ។ តែយ៉ាងណាវាគ្រាន់តែជាការដាក់តាំងបង្ហាញ៕

//

/ 

ដោយ៖ ម៉ូកាប្រភពពី៖ NYdaily