ក្រោយពេលដែលមានបញ្ហាច្រើនមកចំពោះស្នេហារបស់ JB និង Selena Gomez គេសង្កេតឃើញដូចជាមិនសូវទំនងសោះ នាង Selena បានទៅដើរលេងជាមួយ Taylor Swift ខណៈដែលគេបានបិទទ្វា មិនអោយ JB ចួលជួបនៅ Appartment របស់ខ្លួន តែក្នុងកម្មវិធី American Music Award កាលពីម្សិលមិញនេះ គេបែជាឃើញអ្នកទាំង ២ បណ្ដើរគ្នាយ៉ាងស្អិតទៅវិញ។
កម្មវិធី American Music Award 2012 បានធ្វើឡើងកាលពីម្សិលមិញនេះនៅសាលមហោស្របរបស់Nokia គេបានប្រាប់ថា Selena Gomez មិនមានវត្តមាននោះទេ តែគេឃើញនាងបានទៅអបអរ JBដែលបានឈ្នះពានរង្វាន់ ៣ ផ្សេងគ្នាក្នុងកម្មវិធីនេះ ក្រោយពេលចប់កម្មវិធី ហើយថែមទាំងបានចេញពីសាលមហោស្របទៅជាមួយគ្នាទៀតផង។
Jenny McCarthy ដែលជា MC ក្នុងកម្មវិធី AMA បានប្រកាសលើទំព័រ ទ្វីតទ័រ របស់លោកថា JB បានចាកចេញពីកម្មវិធីជាមួយ និងមិត្តស្រីដ៏ស្រស់ស្អាតរបស់គេ។ យើងមិនទាន់ដឹងទេថាតើវាយ៉ាងណាអោយពិតប្រាកដ វាហាក់ដូចជាបង្ហាញថា ២ នាក់នេះនៅអំពិលអំពែក នៅឡើយហើយក៏មិនមានចម្លើយពិតប្រាកដណាមួយពីអ្នកទាំង ២ ដែរចាំមើលសាច់រឿងគេបន្តទៀតទៅមើលថាតើវានឹងទៅជាយ៉ាងណាទៀត៕


ដោយ៖ ម៉ូកាប្រភពពី៖ K14