ប្លែកៗ ៖ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ  ដោយបានបំពាក់នូវស្បែកពិតៗ ក៏ដូចជាដៃយន្តដល់ទៅ ៨ ត្រីយ៉ាវហ៊ឺសមុទ្រយន្ត អាចរស់នៅក្នុងទឹកយ៉ាងហោចណាស់ក៏មួយខែដែរ នេះបើតាមការអះអាងរបស់អ្នកសិក្សាស្រាវជ្រាវមកពីសហរដ្ឋអាមេរិក។

លើសពីនេះ បើតាមប្រភពសារព័ត៌មានបរទេស ស្កាយ បន្ថែមថាត្រីយ៉ាវហ៊ឺយន្តមួយនេះមានទំហំ ៥ ហ្វឺត ហើយនាពេលអនាគតដ៏ខ្លី វាអាចនឹងដើរតួយ៉ាងសំខាន់ក្នុងការឈ្លបយកការបំរើវិស័យយោធា ក៏ដូចជា ដើរតួសំខាន់ពីរផ្សងទៀតនោះគឺ សំអាតប្រេងដែលបានលេចធ្លាយនិងតាមដានបរិស្ថានជីវចំរុះក្រោមសមុទ្រ។

width=452

គួររំឭកផងដែរថា ការបង្កើតឡើងនូវ ត្រីយ៉ាវហ៊ឺយន្តមួយនេះ  គឺអនុលោមទៅតាមគំរោងមួយដែលមានការចូលរួម  ពីសំណាក់សកលវិទ្យាល័យជាច្រើន  សំរាប់បំរើវិស័យកងទ័ពជើងទឹកអាមេរិក ដោយដឹកនាំដោយ  Virginia Tech  មានលោកសាស្រ្តាចារ្យ  Shashank Priya ជាប្រមុខ។

គួរបញ្ជាក់ផងដែរថា ដោយបានបំពាក់នូវស្បែកស៊ីលីកូន  ដើម្បីជាការការពារជម្រាបទឹកចូលទៅក្នុងប្រព័ន្ធដំណើរការ យ៉ាវហ៊ឺយន្តមួយនេះ វាអាចធ្វើដំណើរត្រាចចររបស់ខ្លួនបានដល់ទៅមួយខែ ដោយថាមពលដែលមានស្រាប់។

width=449

ដោយឡែក  ប្រភពសារព័ត៌មានដដែលបានបង្ហាញថា  នេះគ្រាន់តែជាការបង្ហាញសាកល្បងតែប៉ុណ្ណោះ   នៅក្នុងអាងទឹក  តែយ៉ាងហោចណាស់   ពួកយើងត្រូវការពេលវេលាពីរឆ្នាំទៀត  ដើម្បីសំរេចអោយដល់គោលដៅ មុននឹងត្រីយ៉ាវហ៊ឺយន្តមួយនេះ  ចេញប្រតិបត្តិការណ៍របស់ខ្លួន៕

ដោយ ៖ មង្គលប្រភព ៖ ស្កាយ