សុខភាពភ្នែក  គឺជាបញ្ហាមួយ  ដ៏សំខាន់បំផុត  សំរាប់មនុស្សគ្រប់រូប មិនថា ប្រុស ស្រី ចាស់ ក្មេងឬ កុមារនោះទេ។ ភ្នែកអាចឱ្យយើងមើលឃើញនូវអ្វីៗ ទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាតជាពិសេស  ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់ នៅជុំវិញខ្លួនរបស់អ្នក។ ដូច្នេះ អ្នកត្រូវថែរក្សាភ្នែកឱ្យមានសុខភាព ដោយចេះជ្រើសរើសនូវប្រភេទអាហារណាដែលជំនួយ ការពារ និង ផ្តល់នូវសារធាតុចិញ្ចឹមច្រើន ចំពោះភ្នែក។

/

ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលជួយឱ្យភ្នែករបស់អ្នកមើលឃើញច្បាស់ល្អ និងមានសុខភាពល្អ។

១/ បន្លែបៃតង៖ ជាប្រភេទអាហារម្យ៉ាង ដែលសម្បូរ ដោយ  សារធាតុចិញ្ចឹមដូចជា៖ carotenoid lutein និង zeaxanthin ដែលមានតួនាទីការពារនិងកាត់បន្ថយហានិភ័យនៃជំងឺចាស់មុនអាយុ និងជួយឱ្យភ្នែករបស់អ្នក ភ្លឺច្បាស់ល្អ។

២/ ការ៉ុត៖ ជាអាហារល្អបំផុត សំរាប់ភ្នែក ដោយសារតែ ការ៉ុតមានផ្ទុកនូវសារធាតុ betacarotene វីតាមីន A សារធាតុ  antioxidant​​ និង  សារធាតុចិញ្ចឹមជាច្រើនទៀត  ដែលអាចជួយការពារភ្នែកពីជំងឺឈឺភ្នែក និង ជំងឺឆ្លងផ្សេងៗ ទៀត។

៣/ ត្រីទឹកដែលមានផ្ទុកសារធាតុខ្លាញ់ច្រើន៖ មានដូចជាប្រភេទត្រី  salmon ត្រី tuna ត្រី cod ត្រី haddock និង ត្រី sardines  គឺសម្បូរទៅដោយសារធាតុប្រេងអាស៊ីតខ្លាញ់ omega-3 មានសុខភាពល្អ ចំពោះភ្នែក។ ជាពិសេស  គឺមានកំរិតអាស៊ីតខ្លាញ់ omega-3 ខ្ពស់ ដែលមានសារៈសំខាន់សំរាប់សុខភាពកោសិកាភ្នែក៕

ដោយ៖ វណ្ណៈប្រភព៖ huffingtonpost