ប៉ុន្មានសប្ដាហ៍កន្លងមកនេះ Justin Bieber ហាក់ដូចជាធ្លាក់ដុនដាបមែនទែន ក្រោយពេលដែលមានបញ្ហាបែកគ្នាជាមួយនាង Selena Gomez មកនោះ កាលពីមិ្សលមិញនេះ គេត្រូវបានប៉ូលីសឃ្លាំមើលផាកយ៉ាងចាស់ដៃទៀតផង។
Justin Bieber បានបើករថយន្ត Ferrari ពណ៌សមួយគ្រឿងជាមួយមិត្តរបស់គេម្នាក់ ហើយបានបើកហួសល្បឿនកំណត់ ដែលបណ្ដាលអោយប៉ូលីសដេញតាមតែម្ដង។ គេព្យាយាមបើកគេចពីប៉ូលីសតែតារាមុខស្រស់រូបនេះប្រហែលជាភ្លេចថាប៉ូលីសស្រុកអាមេរិកពិបាកគេចហើយមើលទៅ។
ចុងក្រោយប៉ូលីស ២ រថយន្តបានស្ទាក់រថយន្ត Ferrari របស់គេបានហើយមិនខ្វល់ថាគេជា JB ស្អីនោះទេអោយតែខុសច្បាប់គឺត្រូវតែផាក។ ប៉ូលីសបានដកហូតបណ្ណបើកបររបស់គេហើយបានចេញវិក័យបត្រផាកពិន័យមួយជូនទាំង យប់មុនទៅផ្ទះចូលគេងទៀតផង។ រូបភាពនិងរាល់សកម្មភាពរបស់គេត្រូវបានក្រុម Paparazzi និង TMZ ថតជាប់ដែលជារឿងអាម៉ាស់ជាទីបំផុត ហើយមិនត្រឹមតែប៉ុណ្ណោះ TMZ បានសរសេរថា JB ប្រហែលជាទៅណាប្រញ៉ាប់ជាមួយសង្សារថ្មីហើយមើលទៅ៕

ដោយ៖ ម៉ូកាប្រភពពី៖ TMZ