អាពាហ៍ពិពាហ៍ខ្មោចជារឿងប្រពៃណីដែលមានតាំងពីជាង៣០០០ឆ្នាំមកម៉្លេះ ជាពិសេសពាសពេញភាគខាងជើងប្រទេសចិន។ ស្ទើរគ្រប់គ្រួសារដែលមានញាតិសន្តានជាអ្នកស្លាប់នៅលីវសុទ្ធតែខំស្វែងរកមនុស្សក្នុងសុបិនឲពួកគេ។

ការគោរពបូជាជីដូនជីតាដែលបានអនិច្ចកម្មទៅ ជាភារកិច្ចដំបូងនៅក្នុងគ្រួសារ ហើយពិធីនេះត្រូវបានប្រារព្ធរយះពេល១៥ថ្ងៃ។ វាជាឱកាសរៀបចំផ្នូរខ្មោចសំរាប់អ្នកបានបាត់បង់ជីវិត ហើយវាក៏ជាពេលដ៏ល្អបំផុតសំរាប់រៀបការខ្មោច និងក៏ជាឱកាសរកលុយបានច្រើនបំផុតសំរាប់ពួកប្លន់ផ្នូរខ្មោច។

width=491

ពិធីបុណ្យប្រពៃណីនៅប្រទេសចិន

Huang Jichun, អ្នកស្រាវជ្រាវនៅសៀងហៃបានឲដឹងថា “ពេលនោះ សពរបស់អ្នកដែលបានស្លាប់ពីរនាក់ត្រូវបានកប់ជាមួយគ្នា ហើយធ្វើពិធីពាក់កណ្តាលរៀបការពាក់កណ្តាលបញ្ចុះសពសពលែងនៅឯកោទៀត ហើយធ្វើឲគ្រួសាររីកស៊ីឆាប់មានបាន។នៅខែ2/2012, ឯស្រុកGuangping ខេត្តHubei អ្នកកំលោះ Liuអាយុ18 ឆ្នាំ បានបាត់បង់ជីវិតដោយសាររោគបេះដូងបានរៀបការជាមួយនាងWuអាយុ17 ឆ្នាំ ស្លាប់ព្រោះដុះសាច់ក្នុងខួរក្បាល។គ្រួសាររបស់Liu បានចំណាយប្រាក់35.000 Yuan(ប្រហែល4.200អឺរ៉ូ)ឲទៅគ្រួសារ Wu ដើម្បីយកសព។ នោះជាចំនួនលុយមិនតិចឡើយដែលទទួលបានជាមធ្យមប្រចាំឆ្នាំប្រហែល5.000 Yuan សំរាប់មនុស្សម្នាក់។ មនុស្សវ័យក្មេងពីរនាក់នេះមិនដែលបានស្គាល់គ្នាទេកាលនៅរស់ ត្រូវបានកប់រួមគ្នា និងនុំប៉ាវត្រូវបានគេដាក់សែននៅលើផ្នូរពួកគេ៕

ដោយ៖ និស្ស័យប្រភព៖ zing