នៅក្នុងកម្មវិធី សម្ភោធខ្សែភាពយន្តថ្មីរបស់ក្រុមចំរៀង One Direction : This Is Us កាលពីថ្ងៃអង្គារ ទី២០ សីហានេះ ទស្សនិកជននិងអ្នកសារព័ត៌មាន បានទទួលដំណឹងមួយ ដ៏ភ្ញាក់ផ្អើលហើយក៏ជាដំណឹងល្អមួយដែរ ។តារាចំរៀងស្រី Perrie Edwards ដែលជាសមាជិកក្រុម Little Mix ត្រូវជាមិត្តស្រីរបស់ Zaynសមាជិកក្រុម One Direction ត្រូវបានគេប្រទះឃើញ ពាក់ចិញ្ជៀននៅដៃនាង ធ្វើទស្សនិកជនសង្ស័យថា Perrie និង Zayn បានភ្ជាប់ពាក្យជាមួយគ្នាហើយ ។

/ដោយសារតែព័ត៌មានមិនទាន់ច្បាស់ អ្នកសារព័ត៌មានក៏ បានសាកសួរទៅម្តាយរបស់ Perrieអ្នកស្រី Debbie Duffy ។ អ្នកស្រី Debbie បានប្រាប់ថា វាជាការពិតណាស់ ដែលកូនស្រីរបស់គាត់ Perrie និង Zayn បានភ្ជាប់ពាក្យនិងគ្នាហើយ ហើយគាត់ពេញចិត្តនឹង Zayn ណាស់ ។គួរបញ្ជាក់ផងដែរថា Zayn និង Perrie បានជួបគ្នានៅក្រោយឆាក របស់កម្មវិធី X Factor របស់អង់គ្លេស កាលពីខែធ្នូ ២០១១ ។ ពួកគេបានចាប់ផ្តើមទាក់ទង ណាត់ជួបគ្នាជាលើកដំបូង ក្នុងខែមេសា ២០១២ ហើយក៏បន្តជាសង្សារហូតមកទល់ពេលនេះ ៕

/

ដោយ ៖ លីលីប្រភព ៖ k14