រយៈពេលមួយខែក្រោយមក បន្ទាប់ពី 50 Cent បានដេកសំរាកព្យាបាលទាក់ទងនឹងជម្ងឺពោះវៀន នៅឯមន្ទីរពេទ្យ ពេលនេះ 50 Cent បានចូលពេទ្យម្តងទៀតដោយឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៏ដែលបានកើតឡើងនៅថ្ងៃទី ២៦ កន្លងផុតទៅថ្មីៗនេះ។

ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៏នោះ បានកើតឡើង នៅក្នុងទីក្រុង ញ៉ូយ៉ក នាពេលព្រលឹមថ្ងៃអង្គារ ។ ភ្លាមៗនោះ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ក និង ខ្នងរបស់គាត់ ដែលក្រោយមកត្រូវបានអ្នកនាំពាក្យសារពត៌មាន MTV បានអោយដឹងថា៖ គាត់គ្មានរងរបួសអីធ្ងន់ធ្ងរនោះទេដូច្នេះ លោកវេជ្ជបណ្ឌិតក៏បានអនុញ្ញាតអោយគាត់ចេញពីមន្ទីរពេទ្យនៅក្នុងថ្ងៃដដែលនោះ។
50 Cent ត្រូវបានភ្នាក់ងារប៉ូលីសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានឧបទ្ទេវហេតុ
លើសពីនេះទៅទៀត បើ និយាយពីគេហទំព័រផ្ទាល់របស់អ្នកចម្រៀង Rap រូបនេះ ដែលមានឈ្មោះថា Thisis50 ក៏បានបញ្ជាក់ទាក់ទងនិងឧបទ្ទេវហេតុមួយនេះ តែមិនបានសរសេរនូវពត៌មានអោយបានច្បាល់លាស់នោះទេ គ្រាន់តែបានបញ្ជាក់ថា រូបគាត់បានមានគ្រោះថ្នាក់ចរាចរណ៏ខណៈពេលដែលកំពុងបើកបរនៅលើផ្លូវ Highway មួយនៅក្នុងទីក្រុងញ៉ូយ៉ក។
ដោយឡែក បើនិយាយពីជិវិតការងារសិល្បៈវិញ 50 Cent និងគ្រោងចេញនូវអាល់ប៊ុមចម្រៀងRap ក្នងពេលឆាប់ៗនេះ ពោលគឺនៅថ្ងៃទី ៣ មិថុនាខាងមុខនេះ ដែលមានឈ្មោះថា MruderBy Numberrs ៕
ដោយ ៖ មង្គលប្រភព ៖ mtv