ប្លែកៗ ៖ បើតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័នដែលទើបតែបានចេញផ្សាយកាលពីថ្លៃច័ន្ទ  កន្លងទៅនេះ  បានគូសបញ្ជាក់អោយដឹងថាបុគ្គលិកប្រុសប្រចាំសណ្ឋាគារ Hotel Michael in Resorts World Sentosa (RWS)  ពីររូបត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់បុរសវ៍យចំណាស់ចូលនិវត្តន៍ វ័យ ៦១ ឆ្នាំមា្នក់ ពីបទយកឡានទំនើប  Ferrari  458 របស់គាត់ជិះលេងក្នុងរយៈពេលដល់ទៅ ៤ នាទី។

width=429

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះបានកើតឡើងកាលពីពេលកន្លងទៅពោលគឺនៅថ្ងៃទី   ២៣ មេសា ឆ្នាំ ២០១៣ នៅឯប្រទេស សឹង្ហបុរី ។ លើសពីនេះ  ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមថា ម្ចាស់រថយន្តទំនើប ដែលមានតម្លៃជាង ១លានដុល្លារមួយគ្រឿងនេះ   បានចោទប្តឹងទារសងជម្ងឺចិត្ត  ខណៈវាគឺជាការលើកឡើងរបស់មេធាវីគាត់ឈ្មោះ  Chia Boon Teck  ក៏ប៉ុន្តែ មិនបានបញ្ជាក់ពីព័ត៌មានលម្អិតលើសពីនេះនោះទេ។

ហើយករណីទារសងនូវជម្ងឺចិត្តនេះ បើតាមប្រភពមិនច្បាស់ការបានប៉ាន់ប្រមាណថាទារដល់ទៅ ២ឬ៣ ពាន់ដុល្លារឯណោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន