ចិន ៖ បើតាមប្រភពព័ត៌មានចេញផ្សាយនាពេលថ្មីៗនេះ បានអោយដឹងថា តារាម៉ូដែលដ៏ស៊ិចស៊ីបំផុត គឺនាង Wu Xi'er បានធ្វើអោយព្រឹត្តិការណ៍ពិពណ៌វប្បធម៌ជាតិកក្រើកសាជាថ្មី ដែលព្រឹត្តិការណ៍ពិពណ៌វប្បធម៌នេះ បានធ្វើឡើងនៅក្នុងទីក្រុង Foshan នាខេត្ត Gu-angdong ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា នាង Wu Xi'er ត្រូវបានអោយដឹងថា នាងស៊ិចស៊ីជាងពេលណាៗទាំងអស់ ពោលគឺ នៅក្នុងព្រឹត្តិការណ៍មួយនេះ នាងស្ថិតនៅក្នុងសំលៀកបំពាក់បែបខើចលើ ខ្លីក្រោម ដែល រចនាម៉ូដដោយគ្រប់ដណ្តប់ទៅដោយពណ៌ទឹកមាស ដែលមើលទៅហាក់បីដូចជាសឹងតែអាក្រាត កាយទាំងអស់ហើយហ្នឹង។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា កាលពីអំឡុងខែមិថុនា នាងពិតជាទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីពការងារ ពោលគឺ នាពេលនោះ នាងស៊ិចស៊ី ជាមួយឈុត Bikini ជាមួយនឹងសាច់សខ្ចី នៅក្នុងកម្មវិធីពិពណ៌រថយន្ត នាខេត្ត Shenzhen ។

ដោយ ៖ រិទ្ធីប្រភព ៖ chinabuzz