សិល្បករ ហ្វាង យ៉ាង ទើបទទួលបានកំណត់ត្រាហ្គីនណេសជាលើកទី១៨ ដោយការប្រមូលមនុស្សចំនួន១១៨នាក់ អោយចូលរួមសម្ដែងជាមួយពពុះទឹក និងតន្ត្រីនៅ ស្ទូឌីយោសាយអេន វើល ដែលបានបំបែកឯតទគ្គកម្មកាលពីលើក មុន ដែលមានមនុស្សចូលរួមតែ១២៥នាក់។

លោក ហ្វាង យ៉ាង បាននិយាយថា៖ «ការបំបែកឯតទគ្គកម្មមួយលើកៗទាមទារឲ្យមានវិធីសាស្ត្រ ក្នុងការសម្ដែងអោយកាន់តែពិសេសជាងលើកមុន»។
សិល្បករមក ពីក្រុង តូរ៉ុនតូ ប្រទេសកាណាដារូបនេះបានកែច្នៃការសម្ដែងពពុះទឹក អោយមានលក្ខណៈជាវិទ្យាសាស្ត្រ លាយឡំជាមួយតន្ត្រី សៀករហ័ស្សកម្ម និងកាំរស្មីពណ៌ឡាហ្ស៊ែរដ៏ចម្លែកសម្រាប់ខ្សែចក្ខុទស្សនកិច្ចទាំង ឡាយ។
ទស្សនីយភាពទាំងនោះ រួមមាន ការផ្លុំពពុះសាប៊ូយក្ស ការយកពពុះសាប៊ូធ្វើជារូបចម្លាក់ និងការញាត់ពពុះសាប៊ូចូលគ្នាពីធំទៅតូច រួចដកវាចេញពីគ្នាដោយមិនឲ្យពពុះនោះបែក។
អ្វីដែលពិសេសនៅ ក្នុង ការសម្ដែងលើកចុងក្រោយនេះ គឺមនុស្សដែលចូលរួមជាង១០០នាក់ ត្រូវបានស្រោបដោយពពុះសាប៊ូដ៏វែងធំ ដែលជះពន្លឺដោយកាំរស្មីឡាហ្ស៊ែរចម្រុះពណ៌ហាក់បីដូចជាពួកគេកំពុង នៅក្នុងពិភពសុបិនដូច្នោះដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ LD