បើតាមគេហទំព័រសារព័ត៌មាន Postkhmer ចេញផ្សាយថ្ងៃនេះបានឲ្យដឹងថា មានអ្នករស់នៅប្រទេសកាណាដា បានប្រាប់ថាអ្នកនាង អឿន ស្រីមុំ សព្វថ្ងៃនេះកំពុងតែ រស់នៅក្នុងទីក្រុង ម៉ុងត្រេអាល់ ប្រទេសកាណាដា ដោយមិនព្រមត្រលប់ចួលទឹកដីខ្មែរវិញឡើយ ហើយទំនងដូចជារស់នៅទីនោះដោយខុសច្បាប់ផង។/

អ្នកនាង អឿន ស្រីមុំ អង្គុយរាប់លុយ បានពីការច្រៀងនៅកាណាដា ២០១០

គេបានឃើញអ្នកនាង អឿន ស្រីមុំ ចុងក្រោយគឺចេញទៅច្រៀងនៅ កាណាដា កាលពីចុងឆ្នាំ២០១០ ហើយក៏បានបាត់មុខសូន្យដល់ ២០១២ នេះ។ បើតាមដឹងគឺតារាស្រីម៉េម៉ាយក្ដៅស្រួយរូបនេះបានជួបជាមួយបុរសពិតដែលជាខ្មែរអាណិកជនរស់នៅប្រទេសកាណាដា ហើយមកដល់ពេលនេះអ្នកទាំង ២ ប្រហែលជាកំពុងតែរស់នៅជាមួយគ្នាហើយមើលទៅ បានជាបាត់មុខអ្នកនាង អឿន ស្រីមុំ មិនឃើញត្រលប់មកទឹកដីកំណើតទាល់តែសោះ។ស្នេហារបស់អ្នកនាង អឿន ស្រីមុំ ជាមួយលោក កែវ សុខា បានបញ្ចប់ជាស្ថាពរដោយអំណាចសាលក្រមតុលាការដែលបានកាត់អោយអ្នកទាំង ២ លែងលះគ្នាដាច់ស្រេចកាលពីឆ្នាំ ២០០៧ទោះបីជាអ្នកទាំង ២ ធ្លាប់រួមរស់ ទុក្ខ លំបាក ស្រណុកសុខស្រួល មកជាង ១០ ឆ្នាំយ៉ាងណាក្ដី។/

អ្នកនាង អឿន ស្រីមុំ និងស្វាមីថ្មី

ព័ត៌មានដែលថាអ្នកនាង អឿន ស្រីមុំ កំពុងតែសំងំជាមួយស្វាមីថ្មីប្រុសគ្រប់លក្ខណ៍ នៅកាណាដា នោះគឺបានមកពីលោក ឃុន ដេវីត ដែលលោកបានប្រាប់ផងដែរថា  «​តារា​ចម្រៀង​ដ៏​ពេញ​និយម​នាង អឿន ស្រីមុំ កំពុង​រស់​នៅ​ជា​មួយ​ប្តី​របស់​នាង​នៅ​ទីក្រុង​ម៉ុងត្រេអាល់​នៅ​ឡើយ គឺ​តាំង​ពី​ឆ្នាំ​ ២០១០ ​រហូត​ដល់​ឥឡូវ​ ប៉ុន្តែ​នាង​គ្មាន​សិទ្ធិ​រស់​នៅ​ជា​អចិន្ត្រៃយ៍​លើ​ទឹក​ដី​ប្រទេស​កាណាដា​នោះ​ឡើយ​»។ លោកបាន​បន្ត​ថា៖​«​ស្រីមុំ បាន​ប្រាប់​មិត្ត​ភក្តិ​នាង​ថា នាង​នឹង​ចាក​ចេញ​ពី​កាណាដា​នៅ​ខែ​មិថុនា ឆ្នាំ​២០១២​កន្លង​ទៅ​នេះ តែ​ពេល​នេះ​នាង​កំពុង​រស់​នៅ​កាណាដា​នៅ​ឡើយ​»៕

ដោយ៖ ម៉ូកាប្រែសម្រួលអត្ថបទពី៖ Postkhmer