តារានីមួយៗ តែងតែមានអ្នកគាំទ្រជានិច្ច ហើយអ្នកគាំទ្រទាំងនោះ អ្នកខ្លះក៏គ្រាន់តែជាអ្នកគាំទ្រធម្មតា ចំណែកអ្នកខ្លះទៀតជាអ្នកគាំទ្រស្លាប់រស់តែម្តង ។ ភាគច្រើនអ្នកគាំទ្រក្រុមចំរៀងឬអ្នកចំរៀងវ័យក្មេង ដែលយើងហៅថា Idol នោះក៏មានវ័យក្មេងដែរ ហើយតែងតែធ្វើអ្វីប្លែកៗឆ្កួតៗជាង អ្នកគាំទ្រចំរៀងផ្សេងពីនេះទៀត ។

Fanថ្មីៗនេះ អ្នកគាំទ្ររបស់ក្រុមចំរៀង One Direction ជានារីវ័យក្មេងម្នាក់ បានបង្ហោះរូបភាពមួយជាមួយនិងពាក្យគំរាមដ៏ល្ងិតល្ងល់បំផុត តាមគេហទំព័របណ្តាញសង្គម Twitter ។ នាងបានបង្ហោះរូបមួយ ដែលរូបនោះគឺមានដៃរបស់នាង កំពុងច្របាច់ក របស់ឆ្កែនាងផ្ទប់ទៅនឹងដីតែម្តងហើយ និយាយថា ប្រសិនបើក្រុម One Direction មិនឆ្លើយតបនិងសំណើរ សុំធ្វើជាមិត្ត(Follow) នៅក្នុង Twitter ទេនោះនាងនឹងសំលាប់ឆ្កែនោះចោល ។ រូបនោះត្រូវបានបង្ហោះទៅក្នុង Twitter អស់មួយសប្តាហ៍ទៅហើយ តែគ្មានចំលើយតបតពីខាង One Direction ឡើយ​ទើបនាងផ្ញើររូបមួយសន្លឹកទៀតអោយសមាជិកក្រុម One Direction គឹ Liam ។​ នាងបានផ្ញើរូបនាងអោបឆ្កែរបស់នាង ដោយនិយាយថា នាងស្រឡាញ់ Liam ណាស់ហើយពេលនេះឆ្កែនាងបានងាប់ហើយ ។

Fanក្រោយមកនាងត្រូវបានគេរកឃើញថា បានបង្ហោះរូបថតគំរាមកំហែងជាច្រើន​ ដូចជាដាក់សត្វចិញ្ចឹមក្នុង ម៉ាស៊ីនក្រឡុកផ្លែកឈឺ ចង់ដៃជើងក្មេងប្រុសជាដើម ដើម្បីអោយតារាចំរៀងល្បីៗ ឆ្លើយតបនិងនាងវិញ ។ គេបានរិះគន់ថា ខ្លួនជាស្រីមិនគួរណា ធ្វើអំពើដ៏ឆ្កួតលីលាយ៉ាងនេះ ព្រោះតែតារាចំរៀងដែលគេមិនខ្វល់ពីខ្លួនសោះ ។ ខាងក្រុម One Direction ក៏គ្មានប្រតិកម្មនឹងរឿងនេះដែរព្រោះយើងអាចដឹងថា នេះមិនមែនជាលើកទីមួយទេ ៕

Fan

 

ដោយ ៖ លីលីប្រភព ៖ k14