ពេលនិយាយដល់វី​វបុរស ទស្សនិកច្បាស់ជាគិតដល់ បុរសដែលមានមាឌធំ ខ្ពស់ រូបរាងស្រស់សង្ហាមាំមួនជាដើម​ តែទស្សនិកជនពិតជាគិតខុសហើយ ព្រោះវីរបុរសរបស់ Disney ក្នុងរឿងថ្មីនេះគឺពិតជាប្លែក ស្មានមិនដល់ ។

Disneyវាពិតជាផ្ទុយពីការគិត របស់ទស្សនិកជនពិតមែន ព្រោះវីរបុរសថ្មីនេះ ឈ្មោះថា Olaf ដែលជាមនុស្សទឹកកក ទៅវិញ ដែលយើងនឹងបានឃើញនៅក្នុងរឿងថ្មី ដែលមានចំណងជើងថា Frozen របស់ Disney ។ Olaf គឺជាមនុស្សទឹកកក ដែលមានជីវិតចេះនិយាយ ហើយនិយាយច្រើន លាយឡំជាមួយនិងកំប្លែង ច្រៀង ឆក់បានបេះដូងនារីៗ ជាច្រើន ដែលនឹងធ្វើអោយសាច់រឿង Frozen នេះ កាន់តែល្អមើល ។

Disneyរឿង Frozen គឺជារឿងដែលដកស្រង់ចេញពីរឿងព្រេង The Snow Queen ដែលសរសេរដោយកវីនិពន្ធ Hans Christian Andersen ដឹកនាំផលិតដោយ Chris Buck និង Jennifer Lee ។ Frozen នឹងជួបទស្សនិកជន នៅថ្ងៃទី ២៧ ខែវិច្ឆិការ ២០១៣ ៕

ដោយ ៖ លីលីប្រភព ៖ k14