ថ្ងៃមួយ មានអ្នកគ្រូបង្រៀនម្នាក់ កំពុងនិទានអំពីរឿង “ ក្រពើរមិលគុណ ” ឲ្យកូនសិស្សស្ដាប់។ គាត់ បានអាន “… ពេលដែលកសិករជិះរទេះ មកដល់មាត់បឹងមួយ ស្រាប់តែឃើញ ក្រពើ ១ក្បាល ដេកនៅលើផ្លូវ។

ក្រពើនោះ ក៏បាននិយាយ ទៅកសិករថា…៖ សុំមេត្តា យកខ្ញុំទៅកន្លែង ដែលមានទឹកផង…! កសិករ ក៏តបទៅវិញថា…” ។ អានមកដល់ត្រឹមនេះ ស្រាប់តែ អ្នកគ្រូឈប់ រួចសួរទៅសិស្សទាំងអស់គ្នាថា៖ តើមានអ្នកណាដឹងថា កសិករនោះ តបទៅក្រពើថាម៉េចទេ? ។ រំពេចនោះ ស្រាប់តែមាន សិស្សម្នាក់លើកដៃ!
អ្នកគ្រូក៏សួរ ទៅសិស្សម្នាក់នោះ ថា៖ តើកូនគិតថា កសិករនោះ និយាយថាម៉េចដែរ?សិស្សនោះ ក៏ឆ្លើយថា៖ បើតាមខ្ញុំគិត កសិករនោះ នឹងនិយាយថា៖ វ៉ាវ! ក្រពើចេះនិយាយ ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke