កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានរូបភាពដែលបានបង្ហោះតគ្នាតាម Internet ដែលធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ជារូបភាពបុរសម្នាក់កំពុងតែកាន់សត្វចម្លែកមួយមើលទៅដូចជាសត្វនាគក្នុងរឿងចិន។/រូបភាពនេះបានបង្ករភាពភ្ញាក់ផ្អើលជាខ្លាំងដែលគេបានបង្ហោះតគ្នាតាម facebook មិនថានៅកម្ពុជា វៀតណាម ឬចិននោះទេ។ តែយ៉ាងណារូបនេះត្រូវបានមនុស្សជាច្រើនមិនថានៅ កម្ពុជាវៀតណាម ចិន ឬជប៉ុនទេ ដែលបានឃើញនិយាយថាវាគឺជារបស់ក្លែងក្លាយ។បើតាមការស្មានគ្មានអ្នករុករកណាម្នាក់ធ្លាប់បានឃើញសត្វនាគដូចជានៅក្នុងរឿងចិននេះនៅឡើយនោះទេ បើមានក៏មានតែក្នុងភាពយន្តចិនប៉ុណ្ណោះ ហើយរូបនេះប្រហែលជារបស់ជ័រ ឬយ៉ាងណា ក៏មិនដឹងប្រហែលជាបុរសម្នាក់ក្នុងរូបនេះគ្រាន់តែចង់ថតរូបបំភ័យគេលេងប៉ុណ្ណោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14