ថ្ងៃមួយ នៅក្នុងសវនការមួយ លោកចៅក្រមសួរបុរសជាប់ចោទជាប្តី លោកចៅក្រម៖ ប្រពន្ឋលោកចោទថា ពេលណាក៏ធ្វើអោយគាត់ខ្លាច សឹងមិនហ៊ានមើលមុខ តើរឿងនេះយ៉ាងម៉េច?

បុរសជាប់ចោទ៖ មិនពិតទេ លោកតុលាការ , នាងនិយាយកុហក ! ស្រាប់តែលោកចៅក្រម ហៅបុរសនោះអោយទៅជិត ហើយខ្សឹបសួរ លោកចៅក្រម៖ នែ៎! យើងជាប្រុសដូចគ្នា កុំលាក់លៀមគ្នា។ខ្ញុំចង់ចេះវិធីធ្វើអោយប្រពន្ឋខ្លាចដើម្បីទៅវិញបង្ក្រាបប្រពន្ឋខ្ញុំនៅផ្ទះ ។ និយាយតិចៗប្រាប់ផងតើធ្វើយ៉ាងម៉េច?