បរទេស៖ យើងសង្កេតឃើញថា បច្ចុប្បន្ននេះ ស្រាក្រហមកំពុងទទួល បានការចាប់អារម្មណ៍ យ៉ាងខ្លាំង នៅលើទីផ្សារទូទាំងពិភពលោក។ ដោយសារការគាំទ្រ ជាមួយរសជាតិ និងពណ៌របស់ស្រាក្រហម បានធ្វើការអភិវឌ្ឍកែច្នៃ ព្រមទាំងតម្លៃ របស់ស្រាកាន់តែថ្លៃ។ ខាងក្រោមនេះ ជាស្រាក្រហមទាំង១០ ដ៏មានតម្លៃថ្លៃបំផុត ក្នុងពិភពលោក ៖

១. Screaming Eagle Cabernet Sauvignon 1992

ជាស្រាក្រហមដ៏មានតម្លៃថ្លៃបំផុតលំដាប់ទី១ ក្នុងពិភពលោក ដែលផលិតទ្បើងនៅតំបន់ Napa valley ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចំនួន ៥០០.០០០ ដុល្លារអាមេរិក។

/

២. Chateau Margaux 1787

ត្រូវបានគេស្គាល់ថា ជាស្រាក្រហមដ៏មានតម្លៃថ្លៃបំផុត ដែលបានដាក់លក់ជាលើកដំបូងក្នុងតម្លៃ ៥០០.០០០ ដុល្លារអាមេរិក ដោយលោក William Sokolin ជាអ្នកជំនួញស្រានៅទីក្រុងញូវយ៉ក។

/

៣. Chateau Lafite 1787

ស្រាក្រហមនេះ ត្រូវបានគេលក់ទៅឲ្យលោក Malcolm Forbes ជាប្រធានាធិបតីទី៣ របស់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨៥ ក្នុងតម្លៃចំនួន ១៦០.០០០ ដុល្លារអាមេរិក។

/

៤. Penfolds Grange Hermitage 1951

ជាស្រាក្រហមដ៏មានតម្លៃរបស់ប្រទេសអូស្រ្តាលី ដែលក្នុងមួយដបមានតម្លៃចំនួន ៣៨.៤២០ ដុល្លារអាមេរិក។

/

៥. Cheval Blanc 1947

នៅក្នុងឆ្នាំ ២០០៦ ស្រាក្រហមនេះ ត្រូវបានលក់ចេញចំនួន ៣ ដបដោយក្រុមហ៊ុន Vinfolio នៅទីក្រុង San Francisco ដែលក្នុងមួយដបមានចំណុះចំនួន ៧៥០ មីលីលីត្រ និងមានតម្លៃ ៣៣.៧៨១ ដុល្លារអាមេរិក។

/

៦. Inglenook Cabernet Sauvignon 1941

ស្រាក្រហមនេះ បានផលិតទ្បើងនៅតំបន់ Napa valley ក្នុងរដ្ឋ California សហរដ្ឋអាមេរិក និងត្រូវបានលក់ក្នុងតម្លៃចំនួន ២៤.៦៧៥ ដុល្លារអាមេរិក។

/

៧. Chateau Mouton-Rothschild 1945

នៅឆ្នាំ ២០០៧ ស្រាក្រហមមួយនេះ ត្រូវបានគេដាក់ដេញថ្លៃនៅក្នុងសារមន្ទីរ Sotheby ទីក្រុងញូវយ៉ក ដែលមានតម្លៃចំនួន ២៣.០០០ ដុល្លារអាមេរិក ក្នុងចំណុះដបចំនួន ៧៥០ មីលីលីត្រ។

/

៨. Domaine de la Romanee-Conti 1990

នៅក្នុងឆ្នាំ ១៩៩៦ ស្រាក្រហមនេះ ត្រូវបានដាក់លក់នៅឯសារមន្ទីរ Sotheby ទីក្រុងញូវយ៉កចំនួន ៨ ដប ដែលក្នុងមួយដបមានតម្លៃចំនួន ២០.៩៧៥ ដុល្លារអាមេរិក។

/

៩. Chateau Lafite 1865

ស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមស្រាក្រហម ដ៏មានតម្លៃថ្លៃបំផុតក្នុងពិភពលោក គឺ Chateau Lafite 1865 ដែលមានចំណុះដបចំនួន ៧៥០ មីលីលីត្រ និងតម្លៃចំនួន ៤.៦៥០ ដុល្លារអាមេរិក។

/

១០. hateau Margaux 2009 Balthazar

ស្រាក្រហមនេះ ត្រូវបានលក់ផ្ដាច់មុខដោយហាង Le Clos នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ ដែលក្នុងមួយដបមានតម្លៃ ៤.០៦២ ដុល្លារអាមេរិក៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល