ភ្នំពេញ៖ តារាចម្រៀងរាងស្អាត ពេជ្រ សោភា ដែលទើបតែទទួលបានការកោតសរសើរ ពីសំណាក់មហាជនថា រាំឡូយ ដាច់ គេ នៅថ្ងៃប្រគំតន្រ្តី best of the best ដោយសារនាងបានបញ្ចូលនូវក្បាច់របាំបាឡេ និងមិនទាន់មានតារាចម្រៀងណា ធ្វើបានដូចនាងទេ ធ្វើឲ្យ ពេជ្រ សោភា វ៉ាដាច់អស់អ្នកចម្រៀងស្រីផ្នែកក្បាច់រាំ ក្នុងថ្ងៃដ៏ពិសេសនោះ ទោះជានាងហើមជើងស្ទើរដើរមិនចង់រួចក៏ដោយ។
ប៉ុន្តែថ្មីនេះ ពេជ្រ សោភា បែរជាឆេះដុំជាមួយនឹង អ្នកដែលបានជេរូបនាងក្នុង Facebook ហើយបាន comment ក្នុងរូបភាព ដែលផ្សាយចេញពីគេហទំព័រព័ត៌មានមួយ ។ នាងបានប្រើ Facebook របស់ខ្លួន ហើយនិយាយចំៗដាក់ គេហទំព័រនោះថា នាងមិនជឿថា គេហទំព័រនោះគ្មានរូបផ្សេងដាក់ទេ តែគេហទំព័រហ្នឹងមិនព្រមដាក់រូបស្អាត បែរជា ដាក់រូបហ្នឹងទៅវិញ ។ តែយ៉ាងណានាង ក៏អរគុណដល់គេហទំព័រនោះ ដែលបានចុះផ្សាយព័ត៌មានរបស់នាង។
បើក្រឡេកមើលទៅរូបរបស់ ពេជ្រ សោភា ពិតអាសអាភាសខ្លាំងណាស់ ដែលអាចប៉ះពាល់តំលៃរបស់ស្ត្រីខ្មែរ ហើយរូបភាពនោះគួរតែ ឆ្លងកាត់ការត្រួតពិនិត្យមើលសិនថា គួរផ្សាយចេញឬក៏អត់? តារាចម្រៀងដែលកំពុងតែរាសីឡើង ពេជ្រ សោភា បានរៀបរាប់ប្រាប់ LookingTODAY ថា នាងមិនបានឆេះដុំអ្វីទេ គ្រាន់តែអន់ចិត្តនឹងរូបភាពមួយហ្នឹងប៉ុណ្ណោះ មិនគួរផ្សាយចេញទេ ។ ពេជ្រ សោភា បន្ថែមទៀតថា វាមិនប៉ះពាល់អីខ្លាំងទេ តែក៏មិនគួរមានដែរ ហើយសម្រាប់អ្នក ដែលជេប្រទេចនាង ធ្វើឲ្យ ពេជ្រ សោភា ឆេះដុំតែម្ដង ។
តារាចម្រៀង ពេជ្រ សោភា ហាក់អន់ថយរឿងឈ្លោះគ្នា ជាមួយអ្នកសិល្បៈ ហើយបែរជាឡើងកូដជាមួយ concert តាមខេត្តច្រើនព្រោងព្រាត គ្រាន់តែបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍ ខារ៉ាបាវ នាងក៏ទទួលបាន concert សាបៀរអង្គរ និងស្រាបៀរកម្ពុជាទៀតផង ជាឱកាសដែលនាងអាច ប្រមូលប្រជាប្រិយភាពបន្ថែមទៀត៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល