បើយោងទៅតាមរឿងព័ត៌មានបានអោយដឹងថារឿង Harry Potter បានបញ្ចប់ទៅហើយជាមួយនិងវគ្គ 7.2 កាលពីឆ្នាំ ២០១១ កន្លងទៅនេះ ។ ហើយទស្សនិកជនរបស់ Harry Potterក៏មានការសោកស្តាយផងដែរ ដែលវាបានបញ្ចប់ តែថ្មីៗនេះ អ្នកនិពន្ធរឿងអ្នកស្រី JK Row-ling បានប្រកាសថា ទស្សនិកជននឹងបានឃើញ Harry Potter ម្តងទៀតក្នុងពេលឆាប់ៗនេះ​។

Worldការប្រកាសនេះ ធ្វើអោយទស្សនិកជន ជាពិសេសអ្នកគាំទ្ររឿង Harry Potter ភ្ញាក់ផ្អើលជាខ្លាំង ។ JK Rowling បានប្រកាសថារឿង Harry Potter ថ្មីនឹងមានចំណងជើងថា Harry Potter:Fantastic Beasts And Where To Find Them  ។ រឿងនេះគឺបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងដូចគ្នា ដែលបានសរសេរនិងទាក់ទង ចាប់ទាំងពីឆ្នាំ ១៩២៧ មកម្ល៉េះ ។

Worldខាងផលិតកម្ម Warner Bros មិនទាន់បញ្ជាក់ថារឿងនេះ នឹងចាប់ផ្តើមថតនិងបញ្ចាំងនៅពេលណាឡើយ តែយើងនឹងរង់ចាំមើលរឿង ថ្មីនេះទាំងអស់គ្នា ដោយសារតែ JK Rowling ប្រាប់ថា វានឹងមានពណ៌ធម្មជាតិចម្រុះ ជាមួយនិងសត្វចំលែកផ្សេងៗជាច្រើនទៀត ៕

 

ដោយ ៖ លីលីប្រភព ៖ k14