មិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបែកគំនិត ទៅធ្វើរឿងអាសអាភាស (សិច)  ជាមួយនឹង សំបុកឪម៉ាល់  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ    របស់គេហទំព័រសារព័ត៌មានបរទេស ibtimes  ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១៥ ឧសភា កន្លងទៅ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះ ជាជនជាតិស៊ុយអ៊ែតមានឈ្មោះថា Hasse  ។  គាត់ត្រូវបានប្រទះឃើញថាបានដេកស្លាប់  ដោយអ្នកជិតខាងរបស់គាត់ឈ្មោះ  Bertil  Ståhfrääs  ខណៈពេលដែលគាត់ស្ទើរតែចំណាំមិនបាន  ក៏ព្រោះតែសាកសពហើមខ្លាំងបាត់ទៅហើយ បន្ទាប់ពីមានស្នាមទិចលើរាងកាយដល់ទៅ ១៤៦ កន្លែងនិងនៅលើអវយវៈភេទដល់ទៅ ៥៤ កន្លែង។

width=421

លើសពីនេះ  បើតាមប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា   ក្រុមតាមដានស៊ើបអង្កេត  បានអះអាងអោយដឹងថា  មូលហេតុពិតដែលបានបណ្តាលអោយបុរសនោះស្លាប់​   គឺថា បណ្តាលមកពី ការប៉ុនប៉ង សិច  ជាមួយនឹងសំបុកឪម៉ាល់មួយនេះ  ខណៈបានរកឃើញទឹកកាម ក៏ដូចជា រោមអាថ៌កំបាំង ( victim's pubic hair) នៅក្នុងសំបុកឪម៉ាល់ទាំងនោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ibtimes