ថ្ងៃនេះធាតុអាកាសក្តៅស្អុះស្អាប់ជាងធម្មតា តាចឹមបែកញើសជោកខ្លួន ហើយគាត់ក៏ហៅចៅរបស់គាត់ អោយយកផ្លិតមកបក់អោយគាត់៖

តាចឹម៖ មើលចៅ ! ចៅឯងយកផ្លិតមកបក់អោយតាបន្តិចមើល! ចៅក៏យកផ្លិតមកអង្គុយបក់អោយតារបស់ខ្លួន។ មួយសន្ទុះក្រោយមក តាចឹម ក៏លាន់មាត់៖យីអម្បាញ់មិញឃើញញើសតា ច្រើនណាស់ ឥឡូវបាត់ទៅណាអស់រលីង! ចៅ៖ បាទតា! អម្បាញ់មិញ វានៅលើខ្លួនលោកតា តែអីឡូវ វាមកនៅលើខ្លួនចៅម្តង ហើយតាមមើលទៅនៅលើខ្លួនចៅសុទ្ធតែញើស!