ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា មានរឿងហេតុដ៏ចម្លែកមួយបានកើតឡើងនៅក្នុងប្រទេសចិន ពោលគឹ ក្មេងប្រុសម្នាក់អាចមើលឃើញអ្វីៗនៅក្នុងទីងងឹតបាន ខណៈពេលដែលគេកើតមកមានភ្នែកដូចនឹងសត្វឆ្មា ដូច្នេះដែរ។

គួរបញ្ជាក់ផងដែរថាក្មេងប្រុសអច្ឆិរយៈរូបនោះមានឈ្មោះថា Nong Youhui រស់នៅក្នុងប្រទេសចិនភាគខាងត្យូង ។ លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា កាលពីពេលកន្លងទៅ ឪពុករបស់ Nong Youhui ក៏ធ្លាប់បានបញ្ជូនគេទៅកាន់មន្ទីរពេទ្យផងដែរ ស្របពេលដែលវាគឺជាភាពភ្ញាក់ផ្អើល ដល់ក្រុមវេជ្ជបណ្ឌិត ខណៈពេលដែលពួកគាត់បានឃើញបែបនេះ។
គួររំឮកផងដែរថា បើនិយាយពីចំណងចំណូលចិត្តរបស់គេវិញ Youhui ចូលចិត្តអានសៀវភៅឬក៏ធ្វើអ្វីមួយនៅទីងងឹត។ ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនា នូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ carbonate