កាលពីចុងសប្តាហ៍មុន Justin Bieber ទើបតែមានទំនាស់វាយតប់ជាមួយអ្នកថតរូបម្នាក់ ព្រោះតែមិនអាចគ្រប់គ្រងខ្លួនឯងបានពេលត្រូវគេរំខាន។ ក្នុងជំលោះនោះ ក៏មានអន្តរា-គមន៏ពីប៉ូលីស និងភ្នាក់ងារសុខភាពផងដែរ។

/

ក្នុងពេលដែរ អ្នកចម្រៀងវ័យ១៨ឆ្នាំចង់ឲ្យរឿងអាស្រូវនេះបញ្ចប់ទៅឆាប់ៗ អ្នកថតរូបដែលត្រូវJustin វាយបែរជាចង់បន្ត។ តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា អ្នកថតរូបម្នាក់នោះបានផ្ញើពាក្យបណ្តឺងទៅតុលាការ។ ក្នុងបណ្តឹងនោះ បានរៀបរាប់បន្ថែមនូវករណីមួយចំនួនដូចជា ឈឺនៅត្រង់ដើមទ្រូង មានបញ្ហាធីងធោងត្រង់ក្បាល...ជាដើម។

/

កាសែត EW របស់សហរដ្ឋអាមេរិចក៏ទើបតែបង្ហាញឲ្យឃើញថា: បណ្តឺងពីJustin បានធ្លាក់ដល់ដៃតុលាការកាលពីដើមសបា្តហ៍នេះ។ ព្រោះតែដូច្នេះ Justinត្រូវបានតុលាការកោះហៅមកសាកសួរព័ត៌មានលំអិតពីជំលោះនោះ។ បើសិនជាដូចអ្វីដែលបាននិយាយក្នុងពាក្យបណ្តឺងមែន Justin អាចនឹងត្រូវជាប់គុករយះពេល៦ខែ។

/

បច្ចុប្បន្នJustin កំពុងតែមានមុខនៅប្រទេសNorway ក្នុងពិធីប្រគុំតន្រ្តី។ តារាចម្រៀងនេះ មិនទាន់ឃើញមានប្រតិកម្មអ្វីចំពោះរឿងនេះទេ។ តាមកាសែតEW បានបន្ថែមថា: ជាមួយនឹងឥទ្ធិពលរបស់Justin រឿងនេះអាចនឹងដោះស្រាយបានតាមរយះការសំរុះសំរួលនិងទូទាត់សំណង៕

ដោយ៖ និស្ស័យប្រភព៖ k14