ភ្នំពេញ៖ កញ្ញាយូរី ជាតារាចម្រៀងវ័យក្មេង មានសម្រស់ស្រស់ស្អាត សាច់សម៉ដ្ឋរលោង ដែលទើបតែចូលប្រឡូក នៅក្នុងវិថីសិល្បៈប្រហែលជា ១ឆ្នាំតែប៉ុណ្ណោះ តែបើនិយាយពីប្រជាប្រិយភាព និង សន្ទុះនៃការគាំទ្រ នៅលើទីផ្សាសិល្បៈ ហាក់ដូចជាកំពុងតែដើរ ឈានទៅរកភាពល្បី ដូចតារាស្រីដែលមានឈ្មោះ ល្បីៗឯទៀតផងដែរ។
ទស្សនិកជនជាអ្នកគាំទ្រ បានលើកឡើងថា កញ្ញា យូរី មួយរយៈចុងក្រោយនេះ ទាំងប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះរបស់នាង គឺកាន់តែមាន សន្ទុះហក់ឈានឡើង ទៅមុខជាលំដាប់ ពោលគឺអាចនិយាយបានថា នាងកំពុងតែមានយីអ៊ុនខ្ពស់ ខណៈដែលតារាស្រីថ្មី ដូចនាងមិនទាន់រកឃើញ ទីផ្សាដើម្បីឆកដណ្តើមយកកេរ្តិ៍ឈ្មោះ និង ការគាំទ្រល្បីល្បាញបាន ដូចនាងនៅឡើយនោះ។
ទន្ទឹមនឹងការគាំទ្រ កំពុងតែដើរទៅមុខជា លំដាប់នេះដែរ កញ្ញា យូរី ក៏ត្រូវបានគេមើលឃើញថា នាងតារាចម្រៀងស្រីវ័យក្មេង ដែលមានរូបសម្រស់ ស្រស់ស្អាតគួរឱ្យទាក់ទាញថែមទៀត ។ មិនតែប៉ុណ្ណោះកញ្ញា យូរី បានធ្វើឱ្យបុរសៗជាច្រើង មានទាំងអ្នករស់នៅក្នុងស្រុក និងក្រៅស្រុក កំពុងតែនាំគ្នាជ្រួលជ្រើម ឈ្លួកវង្វេងលង់នឹងសម្រស់ ដ៏ស្រស់សោភារបស់នាងផងដែរ។
ថ្មីៗនេះមានប្រភពមួយ បានបង្ហើបប្រាប់ថា បច្ចុប្បន្ននេះកំពុងតែមានបុរសៗជាច្រើន ហើយសុទ្ធតែជាអ្នកដែលមាន ទ្រព្យស្តុកមានទាំងអ្នករស់នៅក្នុង ស្រុក និង ក្រៅស្រុកកំពុងតែតាមលួងលោម សុំសេចក្តីស្រលាញពី កញ្ញា យូរី ដើម្បីបាននាងយកទៅធ្វើ ជាម្ចាស់បេះដូងឃុំគ្រង ជាកម្មសិទ្ធិទៅថ្ងៃអនាគត។
ប្រភពដដែលនេះបានបន្តថា យូរី មិនធម្មតានោះទេ ដោយសព្វថ្ងៃនេះកំពុងមាន អ្នកតាមយកចិត្តយកថ្លើមជាច្រើន ក្នុងបំណងចង់បានការស្រលាញ់ពីរូបនាង ។ជាងនេះទៅទៀតនោះ ក៏មានបុរសអ្នកមានទ្រព្យ និង យសស័ក្តិមួយចំនួន ចង់ធានា ជូយជ្រោមជ្រែងដល់កញ្ញា យូរី ទៀតផង។
ត្បិតតែពេលនេះ មានបុរសជាច្រើនកំពុងព្យាយាម តាមលួងលោមរំខាន់សុំ ស្រលាញ់ពីកញ្ញា យូរី ក៏ពិតមែន ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថា តើ យូរី នឹងព្រមទទួលយក បុរសណាម្នាក់ក្នុងចំណោម អ្នកទាំងនោះមកធ្វើជាម្ចាស់បេះដូង ឬមួយយ៉ាងណានោះទេ? ខណៈដែលមុនៗនេះ គេធ្លាប់បានដឹងថា នាងតែងតែធ្វើការច្រានចោល និង បដិសេធជានិច្ចចំពោះ សំណើសុំស្នេហ៍ ។
នៅរសៀលថ្ងៃទី១៥ ខែមិថុនា នេះគេហទំព័រ Looking TODAY មិនអាចធ្វើការទំនាក់ទំនង ដើម្បីសុំការបកស្រាយពីកញ្ញា យូរី បាននៅឡើយទេ។ដូច្នេះ Looking TODAY និងព្យាយាមទាក់ទងទៅនាង ដើម្បីសុំការបំភ្លឺនៅពេលក្រោយ។
យូរី ជាតារាចម្រៀងដែលជ្រកក្រោម ដំបូលរបស់ផលិតកម្ម សាន់ដេ នាងទើបហក់ចូលមកប្រឡូក ក្នុងវិស័យសិល្បៈបានប្រហែល ជាមួយឆ្នាំប៉ុណ្ណោះ តែ យូរី អាចថ្ពក់ទាញយកបាន ការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីស្រទាប់យុវវ័យមិនចាញ់ តារាជើងចាស់ប៉ុន្មាននោះទេ។ ឱកាស ដែលនាងអាចឆក់ យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារនាង ជាតារាដែលមានវ័យក្មេង និងមានរូបសម្រស់សាច់សខ្ចី គួបផ្សំ និងសមត្ថភាពរបស់នាងផងដែរ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល