តា​ចាស់​ម្នាក់​នៅ​ជនបទ ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​ហើយ គាត់​មាន​លុយ​មួយ​ចំនួន ហើយ​គាត់​នឹក​ចង់អោយ​អ្នកស្រុក​ឃើញ​ថា​គាត់  កាលីព ​ជាងគេ​ទើប​មក​ទិញ​ទូរស័ព្ទ​នៅ​ភ្នំពេញ។ ពេល​មក​ដល់​មុខ​ហាង លក់​ទូរស័ព្ទ​មួយ គាត់​ឈរ​រេរា ...​ទើប​អ្នកលក់​សួរ៖

/

អ្នកលក់៖ លោកតា! ត្រូវការ​ទិញ​ទូរស័ព្ទ​ឬ? លោកតា៖ ហ្អើ ! មី​នាង ចង់​ទិញ​ទូរស័ព្ទ​មួយ​នឹង​គេ​ដែរ! ក្រោយ​ពី​ទិញ​បាន​ទូរស័ព្ទ​ហើយ លោកតា​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះគាត់់​បាន​ខឹងនឹង​អ្នកលក់​ទូរស័ព្ទ​ជា​ខ្លាំង ព្រោះ​គិត​ថាអ្នកលក់​បាន​លក់​ទូរស័ព្ទ​ខូច​អោយ​គាត់។ គាត់​ក៏​យក​ទូរស័ព្ទ​ទៅ​ដូរ​អ្នកលក់​វិញ។ អ្នក​លក់​ពិនិត្យ​មើល​ទូរស័ព្ទ​មួយ​សន្ទះ ទើប​និយាយ៖ អ្នកលក់៖ ទូរស័ព្ទ អត់​ខូ​ត​ទេ មក​ពី​តា​មិន​ទាន់​ទិញ​ស៊ី​ម (SIM) ដាក់​ទើប​មិន​លឺ។​ លោកតា៖ អូ!​អឹ​ចឹ​ង​ទេ?... អ្នកលក់​  បាន​ដាក់​បញ្ចូល​ស៊ី​ម (SIM) ក្នុង​ទូរស័ព្ទ​រួចរាល់ គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ​ប៉ុន្តែ ​ទូរស័ព្ទ​នៅ​តែ​ប្រើ​ការ​មិនកើត​ដដែល ទើប​គាត់​ប្រញាប់​មក​  ជួប​អ្នកលក់​ម្តងទៀត។ ពេល​នោះ  អ្នកលក់​ពិនិត្យ​មើល​ទូរស័ព្ទ​គាត់​ពុំ​ឃើញ​មាន​បញ្ហា​អ្វី​សោះ ប្រើ​បាន​ធម្មតា ទើប​សួរ​តា៖ អ្នកលក់៖ ចុះ​ផ្ទះ​តា​នៅ​ម្តុំ​ណា​ដែរ? លោកតា៖ នៅ​ឯជើង​ភ្នំ​ដាច់​ស្រយាល​ឯណោះ គ្មាន​អ្នក​ណា​មាន​ទូរស័ព្ទ​ប្រើ​ដូច​ខ្ញុំ​ទេ!អ្នកលក់៖ អូ! អឹ​ចឹ​ង​កន្លែង​នោះ គ្មាន​សេវា​ទេ!ភ្លាម​នោះ​តា​ខឹង​យ៉ាង​ខ្លាំង ក៏​និយាយឮៗ ​ថា៖ លោកតា៖ បើ​ដឹង​អឹ​ចឹ​ង​ហើយ ម៉េច​មិន​លក់​សេវា​អោយ​ខ្ញុំ​តែ​ម្តង​ទៅ ចាំបាច់​អោយ​ចុះឡើង ២-៣​ដង ខាត​ពេល ហើយ​អស់​សា​ហ៊ុយ​ទរ​ទេៗ។​ អ្នកលក់៖ ???

ដោយ៖ វណ្ណៈប្រភព៖ khmerjoke