បន្ទាប់ពីបែកបាក់ស្នេហា ជាមួយនិងអតីតគូដណ្ដឹង Liam Hemsworth រួចមក Miley Cyrus កាន់តែតែងខ្លួនសិចស៊ីទៅៗ ដែលធ្វើអោយគេ នឹកស្មានមិនដល់ ។ ហើយថ្មីៗនេះ Miley ក៏បានធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលសារជាថ្មីទៀតផងដែរ ជាមួយនិងសំលៀកបំពាក់របស់នាង ។

Lateនៅក្នុងយប់នៃកម្មវិធី iHeart Radio Festival តារាចំរៀងវ័យក្មេង Miley Cyrus ក៏មានវត្តមាននៅទីនោះផងដែរ ជាមួយនិងរៀមច្បង Britney Spears ។ Miley ឡើងច្រៀងលើឆាក ជាមួយនិងរ៉ូបស្បៃពណ៌ស ដែលបញ្ចេញសុដន់របស់នាងនៅកណ្តាលវាល ហើយបិទបាំងតែចុងសុដន់នាងប៉ុណ្ណោះ ។Miley ក៏បានសំដែងនិងច្រៀង ៣​ បទផងដែរដែលមានដូចជា Look What They've Done To My Song, We Can't Stop, Wrecking Ball ៕