ការដែលមានរូបរាងស្រស់សោភា គឺជាសំណាងមួយរបស់ Jacqui Beck ប៉ុន្ដែទន្ទឹមនឹងនេះ នាងក៏មានសំណាងអាក្រក់ដ៏ធំមួយ នោះគឺមិនអាចធ្វើជាម្ដាយ និងមិនអាចរួមភេទ។

មើលទៅលើរូបរាងខាងក្រៅរបស់ Jacqui Beck មិនមានអ្នកណាដឹងថា នារីដ៏ស្រស់ស្អាតរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សអភ័ព្វ ដ៏កម្រមួយ ដោយនាងមានជម្ងឺខ្វះប្រដាប់បន្ដពូជ។
Jacqui Beck អាយុ ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងតំបន់ Isle of Wight ប្រទេសអង់គ្លេស។ Jacqui Beck ឱ្យដឹងថា បើទោះជាមានវ័យជំទង់ ប៉ុន្ដែនាងមិនមានមករដូវដូចនារីដទៃ។ ដូច្នេះ ក្រោយពីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ កាលពីអាយុ ១៧ឆ្នាំ Jacqui Beck មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង នៅពេលគ្រូពេទ្យប្រាប់ថា នាងមិនមានប្រដាប់បន្ដពូជពីកំណើត ដែលហៅថា MRKH (Mayer Rokitansky Küster Hauser) ។

ការពិនិត្យនៅឯមន្ទីរពេទ្យ បានបង្ហាញថា ប្រដាប់ភេទរបស់ Jacqui គឺគ្រាន់តែជាទម្រង់មួយនៅលើស្បែកដោយមិនមានស្បូង មាត់ស្បូន និងប្រដាប់បន្ដពូជ ដូចធម្មតា។ បើទោះជាមានកន្សោមពង ប៉ុន្ដែនាងនៅតែមិនអាចមានកូន ដោយសារថា មិនអាចរួមភេទ និងមិនមានស្បូន។ ក្រុមគ្រូពេទ្យឱ្យដឹងថា គេអាចវះកាត់ដើម្បីដោះស្រាយបញ្ហាសម្រាប់ការរួមភេទ ប៉ុន្ដែដើម្បីកែប្រែឱ្យមានលទ្ធភាពបន្ដពូជ នោះគឺជារឿងមិនអាចទៅរួច។ទោះជាត្រូវរងកម្មដោយសារមិនអាចមានកូន ប៉ុន្ដែ Jacqui នៅតែមានភាពជឿជាក់ និងស្រឡាញ់ជីវិត ដោយនាងបានឆ្លងកាត់ទុក្ខព្រួយ ដើម្បីស្វែងរកបុរសក្នុងសុបិនរបស់ខ្លួន។

ប្រភពព័ត៌មាន ឱ្យដឹងថា MRKH គឺជាជម្ងឺកម្រជួបប្រទះមួយប្រភេទក្នុងពិភពលោក។ វាមានផលប៉ះពាល់ជាអវិជ្ជមានដល់ប្រព័ន្ធបន្ដពូជរបស់ស្ដ្រី បណ្ដាលឱ្យអ្នកជម្ងឺខ្វះប្រដាប់ភេទ ស្បូន និងកស្បូន។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មេដឹកនាំកូរ៉ខាងជើង គីម ជុងអ៊ុន មកដើរធ្វើអីនៅហុងកុងវិញ..? (Video Inside)
ក្រុមនារីសិចស៊ី កំដរបុណ្យសព ដោយលេងភ្លេង ទាន់សម័យ (វីដេអូ)
ចង់ឲ្យគេ Like និង Comment បានច្រើន បង្ហោះរូបសិចស៊ីលើ Facebook ត្រូវប្ដីសុំលែងលះ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail