​អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា​ បុរសបីនាក់ ត្រូវបានជួយសង្គ្រោះជីវិត ពីមហាសមុទ្រអាត្លង់ទិច ខណៈទូកដំណើរកំសាន្ដរបស់គេ ត្រូវព្យុះវាចូលកណ្ដាលមហាសមុទ្រ។

width=455

លោក Rudy Snel មានវ័យ ៦២ ឆ្នាំ លោក Ben Tye មានវ័យ ៣១ឆ្នាំ និង​លោក PierreLutz មានវ័យ ៥៧ឆ្នាំ ត្រូវបានក្រុមប៉ូលីស នៃរដ្ឋ កាលីហ្វូញ៉ា ជួយសង្រ្គោះពីមហាសមុទ្រខណៈពួកគេត្រូវបាន ខ្យល់ព្យុះដែលមានកម្លាំងដ៏ខ្លាំងក្លា បក់យកទូកកំសាន្ដរបស់គេ ទៅកណ្ដាលមហាសមុទ្រអង់ត្លង់ទិច។

width=455

width=455

លោក Rudy Snel បាននិយាយថា អ្វីដែលអស្ចារ្យនោះ គឺទូកដ៏តូចរបស់គាត់ មិនត្រូវបានលិចចូលទៅក្នុងផ្ទៃសមុទ្រ ទោះបីជាកម្លាំងព្យុះកើនដល់ទៅ ១០០miles ក្នុងមួយម៉ោងក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ជីវិតរបស់ពួកលោក ត្រូវបានជួយសង្រ្គោះពីក្រុមឆ្មាំសមុទ្រដែលនៅឈជើង នៅតំបន់ប៉ែកខាងជើង រដ្ឋកាលីហ្វូញ៉ាផងដែរ៕

ដោយ៖ នារីប្រភព៖ newsday