យោងតាមដំណឹងថ្មីៗពី អ្នកដឹកនាំរឿង Transformer លោក Michael Bay បានអោយដឹងថាTransformers 4 នឹងមានមនុស្សយន្តថ្មីៗ ចេញមុខមកជាច្រើន ។បើតាមសេចក្តីរាយការណ៍ របស់គេហទំព័រ JoBlo រឿង Transformers 4 នេះមិនត្រឹមតែនាំយកតារាថ្មីៗដូចជា Mark Wahlberg, Nicola Peltz, Sophia Myles, Li Bingbing នោះទេតែក្នុងវគ្គថ្មីនេះ ក៏បន្ថែមមនុស្សយន្តថ្មីៗជាច្រើន ដែលយកម៉ូតគំរូ ចេញពីគំនូរជីវចល កាលពីជំនាន់ចាស់ ដើម្បីបន្ថែមមកដើរតួរជាមួយ Bumblebee និង OptimusPrime ។
-Snarl

-Slag
JoBlo ប្រាប់ថា មនុស្សយន្តដូចជា Swoop , snarl , Slag និង Grimlock ដែលដកស្រង់ចេញពីគំនូរជីវចល Transformer កាលពីឆ្នាំ ១៩៨០ នោះ នឹងត្រូវយកបង្ហាញខ្លូន នៅក្នុងរឿងទី ៤នេះ ។ ក្នុងវគ្គ ៤ នេះមនុស្សដែលដើរតួចិត្តអាក្រក់គឺ Lockdown ដែលជាមេដឹកនាំមួយ ដែលមានកាប៉ាល់ធំមួយ ផ្ទុកដោយមនុស្សយន្តជាច្រើន ដើម្បីមកលុកលុយផែនដី ។
-Lockdown
ប្រភពព័ត៌មាន ក៏បានប្រាប់ទៀតថា Transformers 4 នឹងមាន ឈុតឆាកប្រយុទ្ធធំមួយ នៅចិនដែលជាការប្រយុទ្ធរវាង Optimus Prime ជាមួយ Grimlock និង Bumblebee ជាមួយ Swoop នៅហុងកុង ។
-Grimlock

-Swoop
ក្នុងនោះគេក៏បានលេចលឺថា មានមនុស្សយន្តជាច្រើនទៀត ដែលនឹងត្រូវបញ្ចូលដូចជា Hound,Drift និង Galvatron ជាមួយនិង មនុស្សយន្តថ្មីសុទ្ធសាធមួយ ដែលក្លាយចេញពី Bushido ។ រឿងTransformers 4 និងចាប់ផ្តើ់មថត ក្នុងខែក្រោយនេះ នៅរដ្ឋ Michigan និង Chicago ហើយនិងបន្តទៅថតនៅចិន ក្នុងខែតុលា ដោយបញ្ចប់នឹងដាក់បញ្ចាំង នៅអាមេរិចថ្ងៃទី ២៧ មិថុនា ២០១៤ ៕
-Hound

-Drift

-Galvatron

ដោយ ៖ លីលីប្រភព ៖ k14,joblo