បើយោងតាមប្រភពសារព័ត៌មានកំសាន្ត បានចេញផ្សាយនាពេលថ្មីៗនេះ អោយដឹងថា កម្មវិធីប្រគល់ពានរង្វាន់មួយត្រូវបានធ្វើឡើង កាលពីយប់ថ្ងៃអាទិត្យ ទី19 ខែសីហា ឆ្នាំ2012 នេះ នៅឯ Santa Monica នារដ្ឋ California សហរដ្ឋអាមេរិក។

William ដែលមកពីក្រុម The Black Eyed Peasគួរបញ្ជាក់ផងដែរថា កម្មវិធីប្រគល់ពានរង្វាន់នេះ មានឈ្មោះថា Do Something Awards ខណៈពេលដែលវានឹងប្រគល់ពានរង្វាន់របស់ខ្លួន ទៅដោយបុគ្គលវ័យក្មេងណាមួយ ពោលគឺ ត្រូវមានអាយុក្រោម 25 ឆ្នាំ បន្ទាប់ពីពួកគេបានបំពេញតួនាទីជាពលរដ្ឋល្អ ក៏ដូចជា ធ្វើអោយមួយដែលមានលក្ខណៈជាប្រយោជន៍រួម។

(ឆ្វេង) Laura Govan (ស្តាំ) Cory Monteith
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា កម្មវិធីប្រគល់ពានរង្វាន់មួយនេះត្រូវបានប្រព្រឹត្តិឡើងចាប់តាំងពីឆ្នាំ 2007 មកម្ល៉េះ ដែលនាពេលនោះវាមានឈ្មោះថា Brick Awards ហើយនឹងត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។
Nick Cannon ទិដ្ឋភាពរីករាយពេលកំពុងទទួលពានរង្វាន់
គួររំឮកផងដែរថា នៅក្នុងរាត្រីនោះ មានអ្នកជាប់ចំណាត់ថ្នាក់ដោយទទួលបានពានរង្វាន់ DoSomething Awards ដែលរួមមានដូចជា ៖ Cory Monteith, William ដែលមកពីក្រុម The Black Eyed Peas, Nick Cannon, Laura Govan, Ne-Yo, Florida នឹង Mariah Carey ផងដែរ ៕ ល ៕
ដោយ ៖ ពិសីប្រភព ៖ english