ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ទប់ចំណង់មិនបានរហូតដល់ដាច់ចិត្តទៅរកស្រីពេស្យា។ ពត៌មាននេះ ត្រូវបានរាយការណ៍មកប៉ូលីសដោយអ្នកស្រីម្នាក់ឈ្មោះ Chen ដែលបានប្រាប់ប៉ូលីសថាកូនប្រុស របស់គាត់ត្រូវបានស្រីពេស្យាម្នាក់ផ្ដល់អោយគ្រប់សេវាកម្មនៅពេលដែលកូនគាត់ និងគាត់បានទៅ ងូតទឹកនៅហាងស្បាមួយនៅទីក្រុង Xaingyang ខែត្រ Shaanxi។

/វិក្កយបត្រថ្លៃសេវាកម្មពិសេសបន្ថែម ១៩៨ Yuan

អ្នកស្រី Chen ប្រាប់ថាគាត់នាំកូននិងប្ដីទៅកាន់កន្លែងស្បានៅក្នុងសណ្ឋាគារ Yangguang នៅម៉ោង ប្រមាណ ៦ ល្ងាចកាលពីថ្ងៃទី ៣០ កក្កដានេះ ក្រោយមប្ដីរបស់គាត់ចេញទៅធ្វើការមុនដោយទុក អោយកូនប្រុសឈ្មោះ PengPeng អាយុ ១៣ ឆ្នាំនៅតែឯងក្នុងបន្ទប់អាងងូតទឹកបុរសដែលនៅដាច់ ពីបន្ទប់ដែលម្ដាយគេនៅ។ /Yangguang សណ្ឋាគារ ស្បា និងម៉ាស្សា

ក្រោយមកមានអ្នកបំរើចូលមកហើយបានសួរក្មេងប្រុសនេះថាត្រូវការសេវាកម្មមាស្សាពិសេសឬ ទេ ហើយក្រោយមកគេក៏បានតាមអ្នកបំរើម្នាក់នៅទៅបន្ទប់នៅជានលើ។ ការពិតទៅអ្នកបំរើដែល នាំគេឡើងទៅជាន់លើនោះគ្រាន់តែមាស្សាធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលម្ដាយរបស់គេចេញ មកគិតប្រាក់ស្រាប់តែមានគេប្រាប់ថាកូនរបស់ខ្លួនបានបន្ថែមសេវាកម្មពិសេសដែលត្រូវការអោយ ចេញប្រាក់ ១៩៨ Yuan បន្ថែម ទាល់តែមានការដេញដោលបែបនេះទើបបែកការណ៍ថាកូនប្រុស អាយុ ១៣ ឆ្នាំរបស់ខ្លួនបានប្រើប្រាស់សេវាកម្មស្រីពេស្យាមួយឈុតថែមទៀត៕

ដោយ៖ ម៉ូកា ប្រភពពី៖ Chinabuzz