កម្មវិធី X Factor US បានចូលមកដល់រដូវកាលទី ២ ហើយដែលនៅក្នុងរដូវកាលនេះមានអ្នកកាត់ក្ដីដូចជា Britney Spears, Demi Lovato, L.A.Reid និង Simon Cowell។ បើមើលទៅនាង BritneySpears ដូចជាមិនមែនជាអ្នកកាត់ក្ដីដាក់ពិន្ទុដែលអ្នកចូលមកប្រកួតប្រជែងងាយស្រួលក្នុងការយកចិត្តប៉ុន្មាននោះទេ។ ដូចជាឃ្លាមួយដែលនាងបាននិយាយសួរទៅកាន់ Shawn Armenta ដែលមកសម្ដែងបទ Candy Girl ថា តើនរណាអោយនាងឡើងមកលើឆាកនេះ? ដែលសំណួរនេះវាបញ្ជាក់អោយដឹងថា Britney Spears មិនខុសពី Simon Cowell ប៉ុន្មាននោះទេ។/មិនត្រឹមតែសួរដូចសំណួរខាងលើនោះទេ នាងបាននិយាយទៅកាន់អ្នកចូលរួមប្រកួតម្នាក់នោះថាខ្ញុំមានអារម្មណ៍ថាស្ដាប់បទចម្រៀងរបស់ Alvin and the Chipmunks អ៊ីចឹង។ ក៏ប៉ុន្តែសម្រាប់អ្នកចូលរូមប្រកួតម្នាក់នោះគេពិតជាច្រៀងមិនកើតពិតមែន។តែមើលទៅនាង Britney Spears គ្រាន់តែចង់ធ្វើជាអ្នកអោយពិន្ទុមួយដែលយុត្តិធម៍ និងនិយាយតាមការពិតប៉ុណ្ណោះព្រោះនាងក៏បានសរសើរចំពោះអ្នកដែលអាចច្រៀងបានពិរោះផងដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ glamour