តារាបរទេស ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស Spy ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា Chris Brown បានចែកផ្លូវជាមួយនឹងមិត្តស្រីបច្ចុប្បន្នរបស់ខ្លួនហើយ គឺនាង Karrueche Tran ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក Chris Brown ត្រូវបានរកអោយឃើញថា ក៏ធ្លាប់បានមានទំនាក់ទំនងស្នេហាជាមួយនឹងអតីតសង្សារចាស់ គឺតារាចម្រៀងស្រីល្បីឈ្មោះ នាង Rihanna តែនាងប៉ុន្មានខែចុងក្រោយនេះពួកគេក៏បានចែកផ្លូវគ្នាផងដែរ ស្របពេលដែលភាពរកាំរកូសតែងតែកើតមានជាញឹកញយ។

តែទោះជាពួកគេទាំងពីរនាក់បានចែកផ្លូវនឹងគ្នាក៏ពិតមែន តែចិត្តរបស់ពួកគេនៅតែរលឹកឃើញគ្នាជានិច្ច ខណៈពេលដែលវាគឺជាការលើកឡើងពីប្រភពសារព័ត៌មានផ្សេងៗ បន្ទាប់ពីពួកគេត្រូវបានអ្នកកាសែត តាមប្រមាញ់បាននូវរូបថត ដែលពួកគេបានអង្គុយជិតគ្នា ក្នុងអំឡុងកម្មវិធីសម្តែង Concert កាលពីយប់ថ្ងៃពុធ ទី០៣ ម្សិលមិញនេះ នា ទីក្រុងញ៉ូវយ៉ក៕
ដោយ ៖ ពិសីប្រភព ៖ Spy