បូលីវី៖ ការលែងតន្រ្ដី និងចម្រៀងហ្សាស (Jazz) ដ៏អស្ចារ្យមួយ របស់ក្មេងប្រុសពិការភ្នែកម្នាក់ ត្រូវបានគេចែកចាយយ៉ាងច្រើន តាមរយៈអ៊ិនធើរណែត ជាពិសេស គឺក្នុងគេហទំព័រ youtube

width=450

Jose Andre Montao Baia ជាក្មេងប្រុសពិការភ្នែកទាំងសងខាងម្នាក់ ដែលមានវ័យ ៧ឆ្នាំ រស់ក្នុងទីក្រុង​ស៊ូក្រី ប្រទេសបូលីវី។ ថ្វីត្បិត គេជាក្មេងពិការភ្នែកក៏ពិតមែន តែគេមានទេព្យកោសល្យណាស់ ក្នុងការលេង និងច្រៀងនូវចម្រៀងហ្សាស (Jazz) ។

width=450

លោក Roberto Montano ជាឪពុកបង្កើតរបស់កុមារពិការភ្នែកនេះ បាននិយាយថា Jose Andre គឺមានចំណាប់អារម្មណ៍ និងចូលចិត្ដលែងភ្លេងឧបករណ៍តន្ដ្រីតាំងពីគេមានអាយុប្រហែល ៣- ៤ឆ្នាំម្លេះ។ ដោយឃើញដូច្នេះ នៅពេលដែលគេ មានអាយុ ៥ឆ្នាំ គាត់ក៏បញ្ជូនកូននេះ អោយទៅរៀននៅសាលាតន្ដ្រីឯកជនមួយ។

ដោយមើលឃើញការលេង ប្រកបដោយទេព្យកោសល្យខ្ពស់ និងគួរអោយអាណិតរបស់ក្មេងពិការភ្នែកម្នាក់នេះ មនុស្សភាគច្រើន តែងតែជួលគេអោយទៅលេងកំដរ ក្នុងកម្មវីធីកំសាន្ដ ជប់លាង និងព្រឹត្ដិការណ៍ផ្សេងៗទៀត។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការលេងតន្ដ្រីហ្សាស របស់កុមារពិការនេះ សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ youtube