បន្ទាប់ពីបទ Wolf ក្តោបក្តាប់បាន លំដាប់ថ្នាក់លេខ ១ ឆក់យកបេះដូងទស្សនិកជន បានជាច្រើននាក់រួចមក ថ្ងៃនេះក្រុមចំរៀងបុរសវ័យក្មេង ស្រកក្រោយរបស់ផលិតកម្ម SM EXO បានបញ្ចេញវីដេអូចំរៀងថ្មីទៀត ។

/បទថ្មី Growl ខុសប្លែកពីបទ Wolf ដែលមានក្បាច់រាំ ដែលពោរពេញដោយ ថាមពលជាមួយនិងភ្លេងកន្ត្រាក់ Dubstep ឡើយ ។ Growl គឺជាបទចង្វាក់ R&B ជាមួយនិងក្បាច់រាំ ទន់លាយរឺងយ៉ាងរស់រវើក ។ វីដេអូចំរៀង Growl គឺថតតែនឹងកន្លែងតែមួយ និង ម្តងគត់ ដោយធ្វើការបង្វែរកាំម៉េរា ជុំវិញផ្លាស់ទៅផ្លាស់មក មើលទៅដូចជាវីដេអូចំរៀង Dance Version អញ្ចឹង ។ទស្សនិកជន កុំទាន់អាក់អន់ចិត្តអី បើទោះបីជាបទនេះ មិនសូវមានឈុតឆាកច្រើនមែន តែខាង SMEntertainment បានប្រាប់ថា នឹងចេញវីដេអូចំរៀង Version ផ្សេងៗទៀតក្នុងពេលឆាប់ៗ ខាងមុខនេះ៕

 

ដោយ ៖ លីលីប្រភព​ ៖ allkpop