មិនគួរអោយជឿ ៖ បើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា នៅក្នុងប្រព័ន្ធអ៊ីនធើណេតឯណោះវិញ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលភ្ញៀវទេសចរចិត្តហ៊ានក្លាមួយរូប បានបង្ហោះរូបស្រៀវសាច់ ខណៈពេលដែលគេហ៊ានឡើងទៅអាគារខ្ពស់កប់ពពក ដោយខុសច្បាប់ នឹងមានគោលបំណង ត្រឹមតែថតរូបមួយសន្លឹកតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ករណីថតរូបស្រៀវសាច់ខាងលើនេះ បានកើតឡើងនៅឯប្រទេសសឹង្ហបុរី។ គ្រាន់តែរូបមួយសន្លឹកសោះ ហេតុអ្វីបានជាបង្កជាភាពភ្ញាក់ផ្អើល ? ចម្លើយនោះគឺថា ការហ៊ានប្រឈមនឹងគ្រោះថ្នាក់ ដោយឈរទៅនឹងគែមនៃចុងអាគារដ៏ខ្ពស់មួយនេះ វាអាចនឹងបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតបាន បើសិនណាមានការធ្វេសប្រហែសតែបន្តិចនោះ។

ដោយឡែក បើតាមប្រពសារព័ត៌មានដដែល បានបន្ថែមអោយដឹងផងដែរថា រូបថតនេះផ្ទាល់ត្រូវបានបង្ហោះចូល ទៅក្នុងបណ្តាញអ៊ីនធើណេត ដោយភ្ញៀវទេសចរ ជនជាតិរុស្ស៊ី ឈ្មោះRaskalov ដោយមានសរសេរបញ្ជាក់ថា ៖ ការផ្តិតយកនូវទិដ្ឋភាពចុះទៅក្រោមពីកំពស់អាគារដ៏ខ្ពស់ជាងគេ នៅសឹង្ហបុរីលើកនេះ វាពិតជាមានអារម្មណ៍អស្ចារ្យមែនទែន ដែលជាចលករជំរុញអោយខ្ញុំ ខំព្យាយាមគេចពីការតាមចាប់ រហូតដល់បានឈានជើងជាន់ ដំបូលអាគារដ៏ខ្ពស់មួយនេះ ដោយខុសច្បាប់៕
ប្រការគួរចងចាំ ៖ គួរណាកុំយកជីវិតទៅលលេងនឹងល្បែងគ្រោះថ្នាក់ , សុវត្ថិភាពជាចំបង , ប្រហែសតែមួយវិនាទី ជីវិនឹងបាត់បង់ ( ហាមដាច់ខាត មិនត្រូវយកតម្រាប់តាម) ៕
ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន