នៅក្នុងជីវិតរបស់អ្នកសិល្បតែងតែជួបជាមួយនឹងបញ្ហាដែលធ្វើអោយមានភាពល្អក់កករក្នុងកិច្ចការហើយបញ្ហាខ្លះសឹងតែធ្វើអោយពួកគេបោះបង់ចោលសិល្បះ ។ ខាងក្រោមនេះជាពាក្យចចាមអារ៉ាមដែលគួរអោយរបស់អ្នកសិល្បះនៅអាស៊ី ៖-លេចលឺថា Song Hye Kyo ជ្រុលជ្រួសជាមួយ Rain : គេនិយាយថាដោយសារតែ SongHye Kyo នឹង Rain សំដែងជាមួយគ្នាក្នុងរឿង Full House ទើបធ្វើអោយពួកគេស្រឡាញ់គ្នាហើយរហូតដល់ជ្រុលជ្រួសជាមួយគ្នា ។ ក្រោយមក Song Hye Kyo បានចេញមកបកស្រាយថាវាមិនមែនជាការពិតទេ វាពិតជាពាក្យចចាមអារ៉ាមដ៏អាក្រក់បំផុតដើម្បីបង្ខូចឈ្មោះពួកគេទាំង ២ មិនបានធ្វើអ្វីនោះទេហើយ ពួកគេគ្រាន់តែជាមិត្តភក្តិប៉ុណោះ ។
-ក្រុមចំរៀង T-ara លេបថ្នាំពន្យាកំណើតក្នុងកំឡុងពេលនៅចិន : គេហទំព័រធំនឹងតូចចំនួន ៤០ទំព័រ រួមមាន QQ, Sohu, Yahoo, Xinhua, Ifeng ជាដើមបានចុះផ្សាយថាក្រុម T-araបានប្រើប្រាស់ថ្នាំពន្យាកំណើតកំឡុងពេលពួកគេនៅចិន។ ក្រោយមកដោយសារតែកាន់ខ្លាំងឡើងទើបអ្នកគាំទ្រនៅចិនបានចេញមុខមកនិយាយថា ថាំ្ននោះគឺជាថ្នាំឈឺក្បាលតែប៉ុណោះ ។
-តារាស្រី Zhang Yiqi ស្លាប់ : តារាសំដែងស្រីរបស់ចិន Zhang Yiqi ពិតជាមិនសប្បាយចិត្តទេព្រោះពាក្យចចាមអារ៉ាមនេះធ្វើអោយនាងតែងតែភ្ញាក់ឡើងចំពាក់កណ្តាលយប់ជាញឹកញាប់ដោយសារតែរឿងនេះ ។ ពាក្យចចាអារ៉ាមនេះបានកើតឡើងដោយសារគេប្រទះឃើញរូបថតនាងនៅតំបន់មួយក្នុង Chengdu ជាមួយនឹងជើងធូបព្រមទាំងសំបុត្រមួយច្បាប់ផងដែរ ។
-តារាចំរៀងដ៏គួរអោយស្រឡាញ់ Rainie Yang លោតសំលាប់ខ្លួន : អ្នកនៅហុងកុងបាននិយាយតគ្នាថា Rainie Yang បានលោតសំលាប់ខ្លួនពីជាន់លើបង្អស់នៃសណ្ឋាគារ Orientalនៅម៉ោង ១១ យប់ ។ តែតាមពិតនាងកំពុងតែរវល់ថតផ្សាយពាណិជ្ចកម្មនៅតំបន់ផ្សេងសោះ៕
ដោយ ៖ លីលីប្រភព ៖ k14